samsung-banner
adverise with khmeread

អ្នករថយន្តក្រុង ក្រុមហ៊ុន វីរៈប៊ុនថាំអេចប្រេស បើកបរខ្វះការប្រុងប្រយ័ត្នទៅករថយន្តកាមរីខ្ទេចមុខរថយន្ដ

14045166 277930989254688 643750167 o

    បន្ទាយមានជ័យ ៖ តាមរបាយការណ៍របស់មូលដ្ឋានកងរាអាវុធក្រុងសិរីសោភ័ណ បានអោយដឹងថា នៅវេលាម៉ោង៥និង00នាទី ទៀបភ្លឺថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចផ្លូវជាតិលេខ៥ ខាងជើងស្ពានសែសិន ស្ថិតក្នុងភូមិអូរអំបិល​ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

    លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តក្រុង ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដឹកអ្នកដំណើរពាក់ស្លាកលេខភ្នំពេញ 3D 0128 ដែលបើកបរពីត្បូងទៅជើង អ្នកបើកបរ ឈ្មោះ លី ឈឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិកញ្ចាញ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ទៅបុករថយន្តកាមរី សេរី1994 ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2i 2346 បើកបរពីជើងទៅត្បូង បញ្ចាស់ទិសគ្នា បើកបរដោយឈ្មោះ ម៉ោញ សុរិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

    លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម បានឱ្យដឹងទៀតថា រថយន្តខូចខាតទាំងសងខាង តែមិនបណ្ដាលឱ្យមានរងរបួសដល់មនុស្សទេ។ចំណែករថយន្តទាំងពីរត្រូវបានកម្លាំងនគរបាលចរាចរណ៍យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់