adverise with khmeread Index copy

កីឡាករ Andros Townsend អាច​នឹង​ចាក​ចេញពី​ក្រុម Tottenham បន្ទាប់ពី​ធ្លាក់ខ្លួន​ទៅលេង​នៅ​ក្រុមយុវជន​ក្រោម​អាយុ ២១ ឆ្នាំ​

​កីឡាករ​ខ្សែបម្រើ Townsend ជិត​ចាក​ចេញពី​ក្លឹប Tottenham ហើយ​បន្ទាប់ពី​រូបគេ​នឹង​អវត្តមាន​ក្នុងជំនួប​ជាមួយ​ក្រុម Everton ដោយសារ​ជាប់​រៀបចំខ្លួន​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Manchester United ក្រោម​អាយុ ២១ កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូបនេះ ត្រូវបាន​ក្រុម​នៅក្នុង​ក្របខ័ណ្ឌ Premier League ចាប់អារម្មណ៍​ដូចជា Newcastle, Sunderland, Aston Villa និង Southampton ខណៈ​ក្រុម Watford កំពុងបើក​ការចរចា​ខ្ចី​ជើង​កីឡាករ​វ័យ ២៤ ឆ្នាំ​រូបនេះ ប៉ុន្តែ​ក្រុម Tottenham ចង់​លក់​កីឡាករ Townsend ឲ្យ​ដាច់​តែម្តង​ក្នុងតម្លៃ ១៤ លាន​ផោន​៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់