adverise with khmeread 14018100 1037324786382436 965799099 n

ជនសង្ស័យបីនាក់ឆ្លៀតឱកាស ជនបរទេសចុះមុជទឹកសមុទ្រ លួចខ្ទេចគ្មានប្រណី

    ព្រះសីហនុ ៖​ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានថា នៅឆ្នេរសមុទ្រពយតាម៉ូងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង១៥ និង៣០នាទី មានភ្ញៀវទេសចរណ៍បរទេស ចុះមុជទឹក
មានជនសង្ស័យចូលទៅលួចយកសម្ភារៈ សម្រេចហើយរត់គេច។  

    ខណៈនោះកម្លាំង ការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ ចាប់ជនសង្ស័យបានចំនួន៣នាក់៖ ទី១.ខៀវ សុផាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់៤ (ដៃដល់), ទី២. ឈុំ ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅគ្មាន (សហចារី) និងទី៣. នួន កុសល់ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរ ប៉ះកង់ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ (សហចារី)។

    វត្ថុតាងចាប់យកបានមាន ៖ ទី១. កាបូបស្ពាយ ១, ទី២. ទូរស័ព្ទ ស៉ាំសុង ម៉ាកថេប ១គ្រឿង, ទី៣. ទូរស័ព្ទ ស៉ាំសុង ពណ៌ខ្មៅ ១គ្រឿង, ទី៤. លិខិតឆ្លងដែន ១, ទី៥. កាំបិត ១,​ និងទី៦. សម្ភារៈប្រើប្រាស់ មួយចំនួន។ 

    ចំណែកសម្ភារៈរបស់ជនរងគ្រោះជាជនបរទេស ខាងកម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌរង់ចាំប្រគល់ឱ្យវិញ។

    បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនិតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបញ្ជូនទៅតុលាការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់