តួសម្ដែងចិននាង Li Bingbing ក្នុងពេលថ្មីៗនេះនាងបានទៅចូលរួមកម្មវិធីបង្ហាញម៉ូតមួយក្នុងទីក្រុងប៉ារីស។
តារាអាយុ ៤៣ ឆ្នាំរូបនេះបានស្លៀកក្នុងឈុតខ្មៅ និងអាវផាយពណ៌សនៅពេលល្ងាចសម្រាប់ថតរូប។ នេះបើយោងតាមវេបសាយ Lollipop ។
ឈុតអាវផាយពណ៌ខ្មៅពីរបានបង្ហាញពីភាពឆើតឆាយ និងស្រស់ស្អាតរបស់នាងក្នុងអាជីពរបស់នាង។ ដោយឡែកអាវផាយពណ៌សរបស់នាងបានបង្ហាញពីភាពភ្លឺចែងចាំង និងភាពបរិសុទ្ធរបស់នាង សមជាតារាសម្ដែងដែលមានសម្រស់ស្រស់ស្អាតពិតៗ៕
