adverise with khmeread 14012318 277942202586900 1512596504 o

សមត្ថកិច្ចថៃ បានបញ្ជូនសាកសពខ្មែរចំនួន២នាក់ ត្រលប់មកប្រទេសវីញ

    បន្ទាយមានជ័យ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បានបញ្ជូនសាកសព ពលរដ្ឋកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន២នាក់ នៅវេលាម៉ោង៨ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦។

    លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា សពទី១មានឈ្មោះ និត ពាក់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិប៉ោយក្ឌឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មុខរបរ ជាកម្មករសំណង់នៅទីក្រុងបាងកក ប្រទេសថៃ។

    លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឱ្យដឹងទៀតថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ 

    ចំណែកសពទី២ឈ្មោះ អឹម ទន ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅសង្កាត់លេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចូលទៅប្រទេសថៃកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ហើយត្រូវបានស្លាប់ដោយជម្ងឺផ្តាស់សាយធំ (នៅមន្ទីពេទ្យខេត្តសាកែវប្រទេសថៃ) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦។ 

    លោកអនុសេនីយ៍ឯក ចាន់ រដ្ឋា បានឱ្យដឹងទៀតថា បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារ ទទួលយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីហើយ៕

adverise with khmeread

មតិយោបល់