adverise with khmeread 1

ចោរប្លន់ទូរស័ព្ទពីម្សិលម៊ិញបាញ់សម្លាប់ខ្លួនឯង

    ភ្នំពេញ​ ៖​ កាលពីម្សិលមិញថ្ងៃទី១៨ សីហា ២០១៦ វេលាម៉ោង១ថ្ងៃត្រង់ មានករណីប្លន់ទូរស័ព្ទសេរីខ្ពស់០៧គ្រឿង ពីហាង លឹម ហាវ នៅផ្សារនាគមាស សង្កាត់ផ្សារដើមគរ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

    លុះដល់យប់ឡើងម៉ោង១១យប់ថ្ងៃដដែល កម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសទ្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងអាវុធហត្ថ ខណ្ឌឫស្សីកែវ ធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការហ៊ុំព័ទ្ធទាំងយប់តាំងពីម៉ោង១១ នៅបន្ទប់លេខ១២ ក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

    រហូតដល់ព្រលឹមម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ ពេលដែលកម្លាំងអាវុធហត្ថរាជធានីភ្នំពេញត្រៀមចូលទៅចាប់នោះស្រាប់តែឮសំឡេងផូង ពេលកម្លាំងអាវុធហត្ថសម្រុកចូលទៅឃើញជនសង្ស័យរូបនោះ បានបាញ់ខ្លួនឯងស្លាប់បាត់ទៅហើយ។
 
    បញ្ជាក់ដែរថាជនសង្ស័យដែលបាន​ បាញ់សម្លាប់ខ្លួនឯងនេះ គឺជាមុខសញ្ញាដែលធ្លាប់បានប្លន់ទូរស័ព្ទដូចគ្នា នៅហាងលក់ទូរស័ព្ទអាម៉ាហ្សូនក្បែរផ្សារទួលគោក កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ម៉ោង១២ និង៣០ថ្ងៃត្រង់ម្តងហើយផងដែរ៕


 

adverise with khmeread

មតិយោបល់