adverise with khmeread Ad 216367037

Beyonce ក្លាហាន​អស់ទាស់ ហ៊ាន​លោត​ពីលើ​ដំបូល​នាវា​ខ្ពស់​គួរសម ចូលក្នុង​ទឹកសមុទ្រ​

    ​រូបថត​មួយ​សន្លឹក​របស់​នាង Beyonce កំពុង​ល្បី​នៅលើ​បណ្ដាញ​សង្គម Instagram បន្ទាប់ពី​នាង​លោត​ពី​នាវា​កម្ពស់​ជិត ១០ ម៉ែត្រ​ជាមួយនឹង​ប្ដី​របស់​នាង Jay Z ។ នេះ​បើ​យោងតាម​វេ​ប​សាយ Metro កាលពី​ថ្ងៃទី ១៨ សីហា​។ 

​    ​តារាចម្រៀង​ស្រី​រូបនេះ ដែល​បច្ចុប្បន្ន​សម្រាកលំហែ​កាយ​ពី​កម្មវិធី Formation World Tour ក្នុង​តំបន់ Sardinia ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ប្រទេស​អ៊ីតាលី ត្រូវបាន​ប្ដី​របស់​នាង​ចាំ​ថត​សកម្មភាព​នាង​លោត​ពីលើ​ដំបូល​នាវា​លំហែកាយ​នៅលើ​ទូក​មួយ​ខាងក្រោម​។​

​    ​ក្នុង​ដំណើរ​កម្សាន្ត​នោះ​នាង​និង​ប្ដី​ព្រមទាំង​កូន​របស់​នាង​ឈ្មោះ Blue Ivy បាន​រីករាយ​យ៉ាងខ្លាំង​ក្នុងប្រទេស​អ៊ីតាលី បន្ទាប់ពី​បញ្ចប់​កម្មវិធី​ទេសចរណ៍​ជុំវិញ​ពិភពលោក Formation World Tour របស់​នាង​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់