adverise with khmeread 1

វ័ធមួយកុំឱ្យឌឺ! អាងឈរក្នុងទ្រុង បុរសម្នាក់នេះបានឡកឡឺយដាក់គោជល់ រហូតវាខឹងទម្លុះទ្រុងដែកផុយៗ ដេញជល់ឥតប្រណី

    ​ប្រហែលជា​គ្មាន​អ្វីដែល​មនុស្ស​ទូទៅ​ស្អប់​ជាង​ការដែល​ឃើញ​សត្វ​ត្រូវ​ចំអក​ដោយ​មនុស្ស​សម្រាប់​ការកម្សាន្ត​របស់​ពួកគេ​នោះឡើយ​។ យើង​គ្រាន់តែ​មិន​យល់​ពី​គំនិត​របស់​ពួកគេ​ទាំង​នោះឡើយ ថា​តើ​ពួកគេ​ធ្វើបែបនេះ​បាន​ស្អី​មកវិញ​។

​    ​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់ ដែល​បាន​ថត​នៅ​ដើមឆ្នាំ​នេះ បានបង្ហាញ​ពី​គោ​ជល់​មួយ​ក្បាល​ត្រូវបាន​គេ​ឌឺដង​ឱ្យចូល​ទៅក្នុង​ទ្រុង​ដែក​មួយ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ដោយ​បុរស​ពាក់អាវ​ពណ៌​ក្រហម​ម្នាក់​ដែល​ស្ថិតនៅក្នុង​ទ្រុង​ដែក​មួយ​នោះ​។​

​    ​ទ្រង់​ដែក​មួយ​នេះ មិនអាច​ទប់ទល់​នឹង​កំហឹងរ​បស់គោល​ជល់​ដែលមាន​កម្លាំង​ខ្លាំងក្លា​មួយ​ក្បាល​នេះ​បានឡើយ ខណៈដែល​បុរស​ដែល​ស្ថិតនៅក្នុង​ទ្រុង​នោះ​ត្រូវ​គោ​ជល់​វ័ធ​ឡើង​ទក់​សាច់​។​

​    ​យោងតាម​អ្នក​ដែល​ចាប់យក​ទិដ្ឋភាព​មួយ​នេះ​បាន​បញ្ជាក់ថា បុរស​ដ៏​ព្រហើន​រូបនោះ​មិន​ស្លាប់​ឡើយ ប៉ុន្តែ​រងរបួស​ធ្ងន់ធ្ង​រ​។ ពិតជា​សំណាង​។ គាត់​នឹង​គិត​ម្តងទៀត​ពេលដែល​ងើប​ពីរ​បួស​។​

​    ​ប៉ុន្តែ​មិន​ដូចដែល​យើង​គិត​នោះឡើយ​សម្រាប់​ជនជាតិ​អេ​ស្ប៉ា​ញ ពួកគេ​នៅតែ​មក​យក​ជីវិត​ប្រថុយទៅ​លេងល្បែង​របៀបនេះរ​ហូត ព្រោះ​ជា​ប្រពៃណី​របស់​ពួកគេ​៕

 

adverise with khmeread
ប្រភព៖ Theladbible

មតិយោបល់