adverise with khmeread Untitled 1

អ្នកជិតខាង​ថា​គាត់​ឆ្កួត​ដែល​ជះ​លុយ​ធ្វើ​របង​ផ្ទះ​ជ័រ ដល់ពេល​ទឹកជំនន់​មកដល់​ទើប​ដឹងថា​ញាក់សាច់​របស់គាត់​

    ​នៅ​ប៉ុន្មាន​ថ្ងៃ​មុននឹង​ឈានដល់​ហេតុការណ៍​ទឹកជំនន់​ជា​ប្រវត្តិសាស្ត្រ​នៅ​អាមេរិក​ថ្មីៗ​នេះ អ្នកជិតខាង​ទាំងអស់​បាន​សើច​ដាក់​លោក Randy Wagner​។​

​    ​បុរស​មកពី​រដ្ឋ Texas រូបនេះ​បានចាប់ផ្ដើម​ព្រួយបារម្ភ​ខ្លាំង​ឡើង នៅពេលដែល​គាត់​បានឮ​ទឹកជំនន់​ឆ្នាំនេះ​អាក្រក់ ហើយ​គាត់​ក៏​ប្រឹងប្រែង​រក​វិធី​ការពារ​ផ្ទះ​របស់គាត់​។ ខណៈដែល​ផ្ទះ​គាត់​មាន​សុវត្ថិ​ភាពល្អ​នោះ ផ្ទះ​អ្នកជិតខាង​របស់គាត់​បាន​លិច​កម្ពស់ ០,៧ ម៉ែត្រ​គ្រប់ៗ​គ្នា​។​

​    ​មុនពេល​ទឹកជំនន់​មកដល់ អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​ចេញពី​ទីលំនៅ ចំណែក​លោក Randy បាន​ប្រឹងប្រែង​បញ្ចប់​ការងារ​របស់គាត់​។ គាត់​បាន​ស្វែងរក​វត្ថុ​ផ្សេងៗ​នៅលើ​អន​ឡាញ ដែល​អាចជួយ​សង្គ្រោះ​ផ្ទះ​របស់គាត់​ពី​ទឹកជំនន់ និង​បន្ទាប់មក​គាត់​បាន​រកឃើញ​ពោង​ជ័រ Aqua Dam​។​

​    ​ពោង​ជ័រ Aqua Dam មាន​ទំហំ​ប្រវែង ១២២ ម៉ែត្រ​ដែលមាន​ទឹក​នៅក្នុង​វា ប្រៀបដូចជា​បាវ​ខ្សាច់​ដាក់​ជុំវិញ​ផ្ទះ​អ៊ីចឹង​។ គាត់​បាន​ចំណាយ​ប្រាក់​អស់ ៨.៣០០ ដុល្លារ​ដើម្បី​ធ្វើ​របង​ពោងទឹក​ជ័រ​ព័ទ្ធជុំវិញ​ផ្ទះ​របស់គាត់​។​

​    ​មិនគួរ​ឱ្យ​ជឿថា​របស់​នេះ​បាន​រក្សា​សុវត្ថិភាព​ផ្ទះ​របស់គាត់​បាន​សោះឡើយ​។ ហើយ​គាត់​បាន​និយាយ​ទៅ​អ្នកជិតខាង​ដែល​សើចចំអក​គាត់​ថា "​ខ្ញុំ​បាន​ប្រាប់​អ្នកឯង​ហើយ តែ​មិន​ព្រម​ជឿ​!"៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់