adverise with khmeread Depp 19

Johnhy Depp និង Amber Heard ព្រមព្រៀងដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ

          Amber Heard និង​ Johnny Depp បានព្រម​ព្រៀង​ដោះស្រាយ​ជម្លោះ​ក្រៅប្រព័ន្ធ​តុលាការ​ ដើម្បី​បញ្ចប់​ចំណងអាពាហ៍​ពិពាហ៍​រយៈ​ពេល​១៨​ខែ​ បន្ទាប់​ពី​តារា​ស្រីរូបនេះ​ដក​ពាក្យបណ្តឹងដែលចោទថា លោក Johnny បានប្រព្រឹត្តអំពើ​ហិង្សា​មក​លើ​នាង។

តុលាការ Los Angeles Superior Court បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយថា Heard បាន​ដាក់លិខិត​សុំដក​ពាក្យបណ្តឹងរបស់នាងវិញ ដោយ​ឈប់ទាម​ទារដីការ​រារាំង​តារា​ភាព​យន្ត​ម្ចាស់ពាន​អូស្កា​មិនឲ្យ​ចូល​ជិត។

          Depp និង Heard បាន​លើកឡើង​ក្នុងសេចក្តីថ្លែង​ការណ៍​មួយថា “​ទំនាក់​ទំ​នង​របស់​យើង​ទាំង​ពីរ​គឺពិត​ជា​ល្អូក​ល្អិន​ខ្លាំង​ណាស់ ហើយបើទោះបីជា​ពេល​ខ្លះ​​មាន​ភាព​ឆេវឆាវបន្តិចក៏ដោយ ប៉ុន្តែជានិច្ចកាលពោរពេញដោយ​ក្តីស្រឡាញ់”។

          សេចក្តីថ្លែងការណ៍​នេះបាន​បន្តថា “គ្មាន​ភាគីណាមួ​យ​ធ្វើ​ការ​ចោទប្រកាន់​ក្លែងក្លាយ​ ដើម្បីបាន​លាភសក្ការៈហិរញ្ញវត្ថុទេ។ គ្មាន​ចេតនា​បង្ក​ផលប៉ះពាល់​ទាំង​ផ្លូវ​កាយ​និង​ផ្លូវចិត្ត។ Amber ជូនពរ​ឲ្យ​ Johnny មាន​អនាគតល្អ”។

          តាមសេចក្តីថ្លែង​ការណ៍​នេះបន្ថែមថា Heard នឹងបរិច្ចាគប្រាក់ដែល​បា​ន​មក​ពី​ការ​លែង​លះនេះដល់អង្គការ​សប្បុរសធម៌។ អ្នក​ទាំងពី​រ​យល់​ព្រម​ថា Depp នឹងបង់ប្រាក់​៧លាន​ដុល្លារ​ឲ្យ Heard ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់