ភ្នំពេញ ៖ យុវជនពាលម្នាក់ បានធ្វើសកម្មភាពគំរាមក្មេងស្រីអាយុ១២ឆ្នាំរំលោភសេពសន្ធវៈ បានសម្រេចច្រើនលើកបែកការណ៍ត្រូវប៉ូលិសវ៉ៃខ្នោះកាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០១៦។
ប៉ូលិសនិយាយថា នៅយប់ថ្ងៃទីមិនចាំ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៨យប់នៅផ្ទះជនល្មើសផ្លូវលេខ៩០០ ក្រុមទី១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ជនល្មើសបានធ្វើសកម្មភាពគំរាមក្មេងស្រីអាយុ១២ឆ្នាំ ហើយធ្វើសកម្មភាពរំលោភសេពសន្ធវៈបានសម្រេចច្រើនលើក។
ប៉ូលិសបន្តថា ជនសង្ស័យឈ្មោះ ថន ធារ៉ា ហៅអាធា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខខាងលើ មុខរបរកម្មករលក់គ្រឿងរថយន្តឃាត់ខ្លួន។
ចំណែកជនរងគ្រោះឈ្មោះ ប.ស.ត ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខខាងលើ មុខរបរសិស្ស។
ប៉ូលិសបន្តថា ជនសង្ស័យបានទិញទូរស័ព្ទភ្ជាប់អ៊ីនធឺណេត ហើយហៅជនរងគ្រោះមើល រួចបបួលជនរងគ្រោះរំលោភបានសម្រេច រួចកាន់កូនកាំបិតគំរាមថា "បើហ៊ានប្រាប់អ៊ុំមានរឿងជាមួយអញ"។
នៅយប់បន្តបន្ទប់ជនសង្ស័យរួម ភេទជាមួយជនរងគ្រោះរហូតដល់ថ្ងៃទី១៤ សីហា ឆ្នាំ ២០១៦ ទើបខាន រួមភេទដោយសារជនរងគ្រោះទៅនៅផ្ទះបងប្អូន។
ករណីនេះប៉ូលិសកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕
