adverise with khmeread 1

ប៉ូលិសប៉ុស្តិ៍ឡាបានសៀក​ ចាប់ចោរលួចទ្រព្យសម្បត្តិក្នុងផ្ទះម្នាក់

    រតនគិរី​ ៖​ ប៉ូលិសប៉ុស្តិ៍ឡាបានសៀក​ បានឃាត់ជនសង្ស័យម្នាក់​ បន្ទាប់ពីបានធ្វើ​សកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុក​នៅចំណុចសង្កាត់ឡាបានសៀក​ ក្រុងបានលុង​ ខេត្តរតនគិរី នាថ្ងៃទី១៨ សីហា ឆ្នាំ២០១៦ វេលាម៉ោង១​និង៣០នាទី​រសៀល។

    ប៉ូលិសនិយាយថា​ ប៉ូលិសបានទទួលបណ្តឹងឈ្មោះ ហេង សុខលី ភេទស្រី អាយុ៤៧​ឆ្នាំ ជនជាតិ ខ្មែរមុខរបរលក់ដូរថាមានចោរចូលលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ខ្លួនម៉ោងប្រហែល១១​ និង៣០នាទី ពេលខ្លួនមិននៅផ្ទះ។

    ក្រោយពីទទួលបណ្តឹងភ្លាមនៅវេលាម៉ោង១ និង៣០នាទីរសៀលកម្លាំងប៉ូលិសប៉ុស្ដិ៍ បានកំណត់មុខសញ្ញាបានចំនួនមួយនាក់ដែលស្នាក់នៅបន្ទប់ជួលផ្ទះសំណាក់ ពន្លឺពេជ្រ ភូមិថ្មី ជនសង្ស័យឈ្មោះ ពេជ្រ ពៅ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី មុខរបរ មិនពិតប្រាកដ
និងដកហូតរូបចម្លាក់សេះចំនួនមួយគូធ្វើអំពីឈើធ្នង់។

    បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ឡាបានសៀកបំពេញសំណុំ​រឿង​ បញ្ជូនទៅក្រុង​បានលុង​ រួចបន្តទៅសាលាដំបូងខេត្ត​៕


 

adverise with khmeread

មតិយោបល់