adverise with khmeread 2

អាវុធហត្ថបង្ក្រាបទីតាំងគ្រឿងញៀនមុខពេទ្យលោកសង្ឃចាប់ជនសង្ស័យ៤នាក់ដកម៉ាទឹកកកជាង១០០កញ្ចប់

    ភ្នំពេញ ៖ អាវុធហត្ថ​រាជធានី​ភ្នំពេញ ខណ​:​នេះ​កំពុង​បង្ក្រាប​ទីតាំង​គ្រឿងញៀន​មុខ​ពេទ្យ​លោកសង្ឃ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ចាប់​ជនសង្ស័យ​៤​នាក់​ដក​ម៉ា​ទឹកកក​ជាង​១០០​កញ្ចប់ ។​
     ប្រតិបត្តិការ​នេះ​ចាប់ផ្តើម​តាំងពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ព្រលឹម​ស្រាងៗ​ថ្ងៃទី​៥​មករា​នេះ​រហូតដល់​ដ​ល​ម៉ោង​៧​និង​២០​នាទី​កម្លាំង​អាវុធហត្ថ​រាជធានី​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍​ប៉ាន់ សុភាព​នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​ដុះ​ស្លែ​នៅមុខ​ពេទ្យ​លោកសង្ឃ​ជាប់​ព្រំប្រទល់​ខណ្ឌទួលគោក​និង​សែន​សុខ​។​
     នៅ​ជំហាន​ដំបូង​នេះ​សម​ត្ថិ​ច្ច​កំពុងធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៤​នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​៤​កញ្ចប់​តូច​និង​១​កញ្ចប់​ធំ​បើ​គិត​ទៅ​ជាង​១០០​កញ្ចប់​តូច​និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
    ករណី​សមត្ថកិច្ច​វាយតម្លៃ​ជំហាន​ដំបូង​ថា​ពួកគេ​ជា​មេខ្លោង​ជួញដូរ​ដ៍​ធំ​នៅ​តំបន់​នោះ​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ឈឺក្បាល​ស្ទើរ​មិនបាន​ដេក​ពួន​រាល់ថ្ងៃនេះ ។​
    គួររំលឹកថា កម្លាំង​អាវុធហត្ថ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ នា​យប់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៥​កន្លងទៅនេះ បាន​បើក​ប្រតិបត្តិការ ចុះបង្ក្រាប​ជាក់ស្តែង​ជន​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅ​ចំណុច​ភូមិ​ភ្នា​ត និង​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​១០​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួន​៕​

adverise with khmeread

មតិយោបល់