Usain Bolt បានឈ្នះវិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រផ្នែកបុរសដើម្បីដណ្តើមយកមេដាយមាសទីពីររបស់គាត់នៅព្រឹត្តិការណ៍កីឡាអូឡាំពិរីយ៉ូ ២០១៦ ដែលនេះជាមេដាយមាសទីប្រាំបីហើយនៅអាជីពក្នុងកីឡាអូឡាំពិករបស់គាត់ និងឥឡូវកំពុងរក្សាក្តីសង្ឃឹមរបស់ខ្លួនដើម្បីដណ្តើមមេដាយមាសបីក្នុងព្រឹត្តិការណ៍តែមួយ។
អត្តពលិកតំណាងឱ្យហ្សាម៉ាអ៊ីកឬចាម៉ៃការូបនេះបានបញ្ចប់ការរត់របស់ខ្លួនក្នុងថេរវេលា ១៩,៧៨ វិនាទី ដែលឆ្ពោះមកដល់ទីមុនចំណាត់ថ្នាក់ទីពីរនិងទីបី Andre de Grasse តំណាងឱ្យប្រទេសកាណាដា និងអត្តពលិកបារាំង Christophe Lemaitre។
Bolt ដែលបច្ចុប្បន្នមានវ័យ ២៩ឆ្នាំបានឈ្នះមេដាយមាសនៅលើវិញ្ញារត់ចម្ងាយ ១០០ម៉ែត្ររួចជាស្រេចនៅរីយ៉ូ ហើយគាត់នឹងបន្តក្តីស្រមៃដណ្តើមមេដាយមាសរត់ចម្ងាយ ១០០ម៉ែត្របួនជុំវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ៕
