មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោកគីមជុងអ៊ុន ត្រូវបានប្រទះឃើញអំឡុងការរត់ប្រណាំរយៈចម្ងាយ ១៥០០ ម៉ែត្រនៅក្នុងពហុកីឡដ្ឋានអូឡាំពិកនៅទីក្រុងរីយ៉ូកាលពីពេលថ្មីៗនេះ។ ដោយអង្គុយទាំងញញឹម មេដឹកនាំរបស់អាណាចក្រឯកោរូបនេះបានមានមោទនៈភាពជាខ្លាំងដោយបានលើកទឹកជាតិរបស់ខ្លួននៅក្នុងហ្វូងមនុស្សជាច្រើន។
ទោះយ៉ាងណា គីមជុងអ៊ុនដែលមានរាងស្គមជាងមុនរូបនេះ មិនបានចាប់អារម្មណ៍ថា គ្មានអត្តពលិកមកពីប្រទេសរបស់គាត់បានចូលរួមក្នុងការរត់ប្រណាំងនោះឡើយ។
យ៉ាងណាក្តី ប្រសិនបើលោកអ្នកគិតថា មេដឹកនាំដែលមកពីប្រទេសដ៏អាថ៌កំបាំងជាងគេនៅក្នុងពិភពលោកនេះ ពិតជាបានអង្គុយជាមួយហ្វូងមនុស្សនៅទីក្រុងរីយ៉ូមែន នោះលោកអ្នកយល់ខុសស្រឡះហើយ។
បុរសដែលបានអង្គុយជាមួយហ្វូងមនុស្សរូបនេះ តាមពិតគឺជាមនុស្សដែលមានមុខមាត់និងរូបរាងដូចលោក គីមជុងអ៊ុន ដែលដើរកម្សាន្តនៅប្រទេសប្រេស៊ីលអំឡុងព្រឹត្តិការណ៍លំដាប់ថ្នាក់ពិភពលោកអូឡាំពិក។
បុរសដែលមានមុខមាត់ដូចមេដឹកនាំកូរ៉េខាងជើងរូបនេះតាមពិតមានឈ្មោះថា Howard ហើយរូបគេបានប្រាប់វេបសាយ DailyStar ថា មនុស្សមួយចំនួនពិតជាជឿថា គាត់គឺជាគីមជុងអ៊ុន ប៉ុន្តែមនុស្សជាច្រើនបានយល់ពីចេតនាលេងសើចរបស់រូបគេ ចាប់តាំងពីបុរសនេះចាប់ផ្តើមធ្វើខ្លួនជាមេដឹកនាំផ្តាច់ការនេះតាំងពីខែមេសា ២០១៣។
លោក គីមជុងអ៊ុន ពិតប្រាកដមើលទៅប្រហែលជាមិនសប្បាយចិត្តបែបនេះទេប្រសិនបើគាត់ទុកចោលការគិតអំពីការធ្វើសង្គ្រាមនុយក្លេអ៊ែរជាមួយអាមេរិក ហើយងាកមកដើរកម្សាន្តនៅព្រឹត្តិការណ៍អូឡាំពិក៕
ប្រភព៖ DailyStar
