adverise with khmeread 12258 181eibe

ហេតុអ្វី​បានជា​ប្រជាជន​រុស្ស៊ី បារាំង និង​អ៊ីរ៉ង​មិន​ញញឹម​?

    ​លោក Kuba Krys ចិត្តវិទូ​ម្នា​ក់នៅ​វិទ្យាស្ថាន Polish Academy of Sciences ថ្មីៗ​នេះ​បានចេញ​ផ្សាយ​ឯកសារ​មួយ​អំពី "​ការមិន​ចង់​ជួប​មិន​ចង់​ស្តី​ក្នុងស្ថានភាព​មិន​ប្រាកដ​ប្រជា​"​។​

​    ​ន័យរ​បស់ពាក្យ​នេះ​គឺ​សំដៅថា មនុស្ស​មកពី​សង្គម​ខ្លះ​មាន​អារម្មណ៍​ថប់​បារម្ភ​ជុំវិញ​ស្ថានភាព​ដែល​មិន​ប្រាកដប្រជា ឬ ពួកគេ​មិន​ហ៊ាន​សើច​ឬ​ញញឹម​ដាក់​នរណាម្នាក់​ទេ ដោយសារ​បារម្ភ​អំពី​ការនិយាយ​មិនល្អ​អ្វីមួយ​ចំពោះ​រូបគេ​។​

​    ​នេះ​គឺជា​ច​រិ​ក​លក្ខណៈ​មួយ​ដែល​បាន​រកឃើញ​ញឹកញាប់​ក្នុងសង្គម ដែល​ត្រូវបាន​គៀបសង្កត់​ដោយសារ​នយោបាយ ជាទី​ដែល​ការអប់រំ​ត្រូវបាន​គោរព និង​បង្កើតឡើង​អម​ជុំជិត​ដោយ​ផ្នែក​វិទ្យាសាស្ត្រ និង ជា​កន្លែង​ដែល​គេ​យក​ក្រម​វិន័យ​សង្គម​ជាធំ​។ ក្រៅពីនេះ អំពើពុករលួយ​គ្រប់​ទីកន្លែង និង​សេវា​ស៊ីវិល​គ្មាន​ស្ថិតស្ថេរ ក៏​ជា​កត្តា​រួមចំណែក​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​មិន​ប្រាកដប្រជា មិនសូវ​ជា​ហ៊ាន​ញញឹម​ដាក់គ្នា​ផងដែរ​។​

​    ​ក្នុង​ឯកសារ​នោះ​បញ្ជាក់ថា ក្នុងប្រទេស​ទាំងនេះ​មានការ​សើច​ស្វាគមន៍​ដែរ តែ​មិនមែន​សើច​ស្វាគមន៍​អស់ពី​ចិត្ត​ទេ​។​

​    ​ការធ្វើ​តេស្ត​នេះ​បាន​សិក្សា​លើ​ប្រទេស​ចំនួន ៤៤ អំពី​របៀប​សើច ៨ ប្រភេទ​។ លទ្ធផល​គឺ​ប្រទេស​ខ្លះ​គិតថា​អ្នក​មិន​ឆ្លាត​ទេ ប្រសិនបើ​អ្នក​សើច ដូចជា​រុស្ស៊ី ជប៉ុន និង​អ៊ឺ​រង់​.... ខណៈដែល​អ្នកខ្លះ​គិតថា​អ្នក​មិន​ស្មោះត្រង់​ទេ បើ​សើច ដូចជា​ប្រទេស អា​ហ្ស​ង់​ទីន ហ្ស៊ី​ម​បា​វ៉េ អ៊ឺ​រង់ និង​រុស្ស៊ី​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់