អ្នកប្រហែលចាំច្បាស់ណាស់ភាពយន្តគំនូសជីវចលរបស់ផលិតកម្ម Disney គឺរឿង Frozen ។ បន្ទាប់ពីរឿងនេះចាក់បញ្ចាំងរួច មានស្ត្រីជាច្រើនបានវះកាត់មុខឱ្យដូចនឹងតួអង្គក្នុងភាពយន្តនេះ ប៉ុន្ដែមានតែម្នាក់ប៉ុណ្ណោះដែលមិនវះកាត់។ ឈ្មោះរបស់នាងគឺ Adressa Damiani ហើយនាងរស់ក្នុងប្រទេសប្រេស៊ីល។
នាង Andressa មានចង្គេះ ២០ អ៊ីញ មានមុខមាត់ដូចតុក្កតា ហើយនាងត្រូវបានគេស្គាល់ថាជាតួអង្គ Elsa ពិតៗនៅខាងក្រៅ។
មិនដូចអ្នកវះកាត់ផ្សេងទៀត នាងមានវ័យ ២៣ ឆ្នាំមកពីប្រេស៊ីលមានមុខមាត់ដូចទៅនឹងតួអង្គ Elsa ក្នុងរឿង Forzen ។ យ៉ាងណាមិញមានមនុស្សជាច្រើនមានការភ្ញាក់ផ្អើលចំពោះសម្រស់នាង និងខ្លះទៀតបញ្ចេញមតិអវិជ្ជមាន។ នាងនិយាយថា "មនុស្សមិនជឿខ្ញុំទេ នៅពេលដែលខ្ញុំនិយាយថាមិនបានវះកាត់ ហើយពួកគេគិតថាខ្ញុំប្រហែលឃ្លានខ្លាំងណាស់មើលទៅ ដោយសារខ្ញុំស្គមពេក។ ពួកគេបានហៅខ្ញុំថាមនុស្សកុហក"៕
