adverise with khmeread 375fa1a600000578 0 image a 13 1471542910348

បំភ្លេច​ទៅ​តាក់ស៊ី​បើក​ដោយ​ស្វ័យប្រវត្តិ​! Airbus ឥឡូវ​កំពុង​ចង់​បង្កើត​យន្តហោះ​តាក់ស៊ី​ឥត​មនុស្ស​បើក​

    ​ការស្ទះ​ចរាចរណ៍​រាប់​ម៉ោង​គឺជា​បញ្ហា​ឈឺក្បាល​បំផុត​សម្រាប់​ការដឹកជញ្ជូន​។​

​    ​ជាមួយនឹង ៦០ ភាគរយ​នៃ​ប្រជាជន​ក្នុង​ពិភពលោក​ត្រូវបាន​រំពឹងថា​មក​រស់នៅក្នុង​ទីក្រុង​ត្រឹម​ឆ្នាំ ២០៣០ ប​ញ្ហ​នេះ​នឹង​កាន់តែ​អាក្រក់​ថែមទៀត​។​

​    ​ប៉ុន្ដែ​មាន​ដំណឹង​ល្អ​មួយ ដែល​អាច​នឹង​កាត់បន្ថយ​ការកកស្ទះ​និង​រយៈពេល​ដឹក​ជ​ញ្ចូ​ន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ក្រុមហ៊ុន​អាកាសចរណ៍ Airbus នឹង​រចនា​យន្តហោះ​តាក់ស៊ី​បើក​ដោយ​ខ្លួនឯង​ក្នុង​គោលបំណង​បន្ថយ​ការកកស្ទះ​។​

​    ​ក្រុមហ៊ុន​ផលិត​យន្តហោះ​នេះ​និយាយថា តាក់ស៊ី​ហោះ​លើ​មេឃ​នេះ​នឹងត្រូវ​ហៅ​ឈ្មោះថា CityAirbus ហើយ​អ្នកដំណើរ​ទាំងអស់​អាច​ហៅ​វា​ជិះ​បាន​ដោយ​គ្រាន់តែ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​ប៉ុណ្ណោះ​។​

​    ​ស្ថាបនិក Airbus លោក Tom Enders និយាយថា "​វា​មិនមែន​ជាការ​ស្រមៃ​ឆ្កួតៗ​ទេ ថ្ងៃ​ណាមួយ​ទីក្រុង​ដ៏​ធំ​របស់​យើង​នឹងមាន​រថយន្ត​ចេះ​ហោះ​ដឹក​អ្នកដំណើរ​តាមផ្លូវ​លើ​មេឃ​ជាមិនខាន​"​។​

​    ​គម្រោង​ឈ្មោះថា Vahana នេះ​នឹងធ្វើ​ការសាកល្បង​នៅ​សិង្ហ​បុរី​មុនគេ​ក្នុង​ឆ្នាំ ២០១៧៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់