adverise with khmeread Unnamed

សាហាវណាស់! សពបុរសម្នាក់ត្រូវឃាតករសម្លាប់ទម្លាក់ទឹកទន្លេដោយជើងទាំង២ចាក់ច្រវ៉ាក់សោគ្មានត្រាប្រណី

    ភ្នំពេញ ៖ ប្រទះឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ជាប់ច្រវាក់​ជើង​ទាំង​២ និង​ហើម​ស្អុយរលួយ​ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩​ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ច្រាំង​ទន្លេ​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាករណីឃាតកម្ម​។

    សពអត់ស្គាល់ឈ្មោះ​ អាយុប្រហែល៣០ឆ្នាំ ភេទប្រុស ​កម្ពស់១,៦៥ម៉ែត្រ ពាក់អាវយឺតដៃខ្លី ពណ៌ខៀវលឿង ផ្ទៃខាងមុខមានរូបកង់នឹងអក្សរ BICYCLE, ស្លៀកខោខូវប៊យពណ៌ខៀវ​ មានច្រវ៉ាក់រុំជាប់កជើងទាំងពីរមួយជុំ ចាក់មេសោចំនួនពីរ​។

    បើតាមការពិនិត្យរបស់សមត្ថកិច្ច​ ឃើញជើងសក់ខាងស្ដាំស្កូវ ដៃឆ្វេងពាក់ខ្សែអំបោះពណ៌ក្រហម សក់ខ្លីស្លូត​,​ បន្សល់ទុកជាប់សពមានច្រវ៉ាក់និងសោពីររុំជាប់ជើងសព។ មានស្នាមជាំនៅដៃស្ដាំ​,​ ដៃឆ្វេង​, ស្នាមជាំនៅភ្លៅស្ដាំ​ និងភ្លៅឆ្វេងទៀតផង​។

    បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចសាកសព​នេះ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ឃាកម្ម​។ សពត្រូវបានអាជ្ញាធរសង្កាត់ទទួលយកទៅបូជា​ នៅវត្តព្រែកតាគង់​ បន្ទាប់ពីសមត្ថកិច្ចចម្រុះធ្វើកោសល្យពិច័យ​។

    ​ប៉ូលិសក៏បានអំពាវនាវ​ផងដែរ ប្រសិន​បើ​បងប្អូន​ណាបាត់​សាច់ញាតិ សូម​មក​ទំនាក់ទំនង​ខាង​អាជ្ញាធរ​នៅ​ទីតាំង​ខាងលើ៕


 

adverise with khmeread

មតិយោបល់