adverise with khmeread 14060515 278116349236152 267411561 o

មុននេះបន្តិច មានករណីលង់ទឹកសមុទ្រនៅខេត្តព្រះសីហនុ (មានវីដេអូ)

    ព្រះសីហនុ ៖​ ក្រុមជួយសង្គ្រោះបានព្យាយាមជួយសង្គ្រោះបុរសម្នាក់ដែលលង់ទឹកសមុទ្រក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេក្រោយពេលដែលជនរងគ្រោះនិងមិត្តភក្ដិនាំគ្នាជិះពោងកំសាន្តលេងនៅក្បែរឆ្នេរសមុទ្រ។

    ខណៈនោះត្រូវទឹករលកគួចពន្លិច កាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី១៩ សីហា ២០១៦នេះ នៅឆ្នេរអូរឈើទាល។

    ក្រោយព្យាយាមសង្គ្រោះបឋមមិនជោគជ័យ ជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យហើយគេនៅមិនទាន់ដឹងពីជោគវាសនារបស់ជនរងគ្រោះនៅឡើយគិតត្រឹមម៉ោងជិត៥ល្ងាចថ្ងៃដដែលនេះ៕

 

adverise with khmeread

មតិយោបល់