adverise with khmeread Bruno web

Liverpool កំពុងពិចារណាផ្ទេរខ្សែការពារ Bruno Martins Indi

    កីឡាករហូឡង់ Bruno Martins Indi បានក្លាយជាគោលដៅរបស់គ្រូបង្វឹកLiverpool។ លោក Jurgen Klopp បានងាកទៅរកខ្សែការពាររូបនេះដើម្បីដោះស្រាយវិបត្តិខ្សែការពារ។ Bruno វ័យ២៤ ជាកីឡាករដែលមានសមត្ថភាពលេងទាំងការពារកណ្តាលនិងការពារស្លាបឆ្វេង។

    លោក Klopp កំពុងប្រឡូកក្នុងទីផ្សារទិញដូរ ដើម្បីស្វែងរកខ្សែការពារថ្មី បន្ទាប់ពីលក់កីឡាករ Martin Skrtel ចេញ។ គ្រូបង្វឹករូបនេះចាប់អារម្មណ៍នឹងសមត្ថភាពរបស់ Bruno បន្ទាប់ពីលោកមិនពេញចិត្តនឹងទម្រង់លេងរបស់ខ្សែការពារ Alberto Moreno។

    Bruno ចូលរួមជាមួយក្លឹប Porto ក្នុងឆ្នាំ២០១៤ក្នុងតម្លៃ៦,៥លានផោននោះ នៅសល់កិច្ចសន្យាពីរឆ្នាំទៀត។ បើទោះបីជាក្រុម Liverpool ធ្វើបានល្អនៅថ្ងៃបើកឆាកដោយយកឈ្នះក្រុមអាសេណល៤-៣ ប៉ុន្តែមើលទៅក្លឹបមួយនេះហាក់ដូចជាមានស្ថានភាពមិនសូវល្អ៕

ប្រភព៖ mirror

adverise with khmeread

មតិយោបល់