adverise with khmeread Index

ឃាត់បុរសម្នាក់ឆបោកយកម៉ូតូនៅអន្លង់វែងនិងខេត្តសៀមរាប

     ឧ​ត្ត​រ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​អន្លង់វែង សហការ​ជាមួយ    កងរាជអាវុធហត្ថ ផ្នែក​សឹក​រង​ស្រុក​អន្លង់វែង​បាន​ឃាត់​បុរស​ម្នាក់​និង​ម៉ូតូ​២​គ្រឿង​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត​និង​ឆបោក​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៤​មករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​អូរ​តា​មែ​ង  ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
    ប៉ូលិស​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹងថា  កម្លាំង​ប៉ូលិស​ស្រុក​បាន​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ភូមិ​អូរ​តា​មែ​ង  ឃុំ​អន្លង់វែង​ឈ្មោះ កែវ រតនា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ឈ្នួ ឃុំ​បុស្ស​ស្បុ​វ ស្រុក​ព្រះនេត្រព្រះ​
 ខេត្តបន្ទាយមានជ័យ​មុខរបរ​មិន​ពិតប្រាកដ   ដែល​បានធ្វើ​សកម្មភាព ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត  នៅ​ស្រុក​អន្លង់វែង និង​ខេត្តសៀមរាប​ជាច្រើន​ករណី  ហើយ​ដកហូត​ម៉ូតូ​២​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៥០ ។​
    បច្ចុប្បន្ន កំពុង​ឃាត់ខ្លួន​សាកសួរ កសាង​សំណុំ​រេ​ឿ​ង​តា​នីតិវិធី​៕​

adverise with khmeread

មតិយោបល់