adverise with khmeread 14074406 1037664409681807 1084916498 o

យុវជនចំនួន០៤នាក់ ឃាត់ខ្លួនសង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន

    សៀមរាប ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនយុវជនចំនួន០៤នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយសារធាតុញៀននៅវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

    ប៉ូលិសបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះទី០១.ឈ្មោះ បួន សុវណ្ណបូរី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ ទីលំនៅភូមិទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប, ទី០២.ឈ្មោះ ញ៉ឹក វុត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប, ទី០៣.ឈ្មោះ សោម ចាន់សីហា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងទី០៤.ឈ្មោះ សេង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

    ប៉ូលិសបន្តឱ្យដឹងទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមាន៖ ទី០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១១កញ្ចប់ ដែលមានទម្ងន់ស្មើ១.២៦ក្រាម, ទី០២. ទូរស័ព្ទ ចំនួន០៤ គ្រឿង។

    ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread

មតិយោបល់