adverise with khmeread 14031153 1037681529680095 1746826177 n

ពាក្យមួយឃ្លា "ឯងចាំមើលអញផឹកស្រាទាល់តែងាប់"...ដាច់ចិត្តធ្វើអត្តឃាតចោលប្រពន្ធ

    កណ្ដាល ៖ មានករណីធ្វើអត្តឃាត(ចងក)មួយបានកើតឡើងនៅថ្ងៃទី១៨ ខែសីហា​ ឆ្នាំ ២០១៦ វេលាម៉ោង២១ និង៣០នាទី នៅចំណុច ដើមស្វាយ មុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ គៀង គី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ  មានទីលំនៅៗភូមិ ព្រែកតាមេម ឃុំ ព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល (ធ្វើអត្តឃាត ចងក ដោយក្រម៉ា)។

    ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុខាងលើវេលាម៉ោង២០ និង៣០នាទី ជនរងគ្រោះបាន ទារលុយប្រពន្ធយកទៅទិញស្រាផឹកប្រពន្ធ បានឱ្យលុយចំនួន១.០០០រៀល ហើយជនរងគ្រោះ បានទៅទិញស្រាផឹកមួយសន្ទុះក្រោយមកជនរងគ្រោះ ក៏មកទារលុយពីប្រពន្ធម្តងទៀតចំនួន១.០០០រៀល ទៀត ប្រពន្ធបាន ប្រាប់ទៅជនរងគ្រោះថា "កុំផឹកច្រើនពេកព្រោះស្រវឹងហើយ" នៅពេលនោះជនរងគ្រោះនិយាយតបទៅប្រពន្ធវិញថា "ឯងចាំមើលអញផឹកស្រាទាល់តែងាប់" ក្រោយមកប្រពន្ធក៏ឡើងទៅលើផ្ទះដេកទៅ ចំណែក ជនរងគ្រោះ បានឡើងទៅលើផ្ទះដែរ។ ហើយបានបបួលប្រពន្ធហូបបាយ ប្រពន្ធ មិនទាន់ហូប ជនរងគ្រោះ ក៏ហូបបាយម្នាក់ឯង ហូបរួចក៏ចុះមកដីវិញ។ 

    បន្តិចក្រោយមក ដោយប្រពន្ធ មិនឃើញប្តីឡើងមកលើផ្ទះក៏ចុះមកដី ដើម្បីរកប្តី ក៏ប្រទះឃើញប្តីចងកដោយក្រម៉ាជាប់នឹងដេដើមស្វាយមុខផ្ទះស្លាប់បាត់ទៅហើយ បានហៅបង ប្អូនអ្នកជិតខាងជួយស្រាយចំណង យកសាកសព ជនរងគ្រោះមកដាក់តម្កល់នៅលើផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ច។

    ក្រោយពីបានទទួលព័ត៌មានមន្ត្រីជំនាញ ចុះទៅដល់កន្លែងកើតហេតុ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមគ្រួសារជនរងគ្រោះ បានធ្វើការពិនិត្យសាកសពជនរងគ្រោះ ពិតជាស្លាប់ដោយធ្វើអត្តឃាត(ចងក)ពិតប្រាកដមែន។

    បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់