adverise with khmeread 14088803 1037683886346526 1668631702 n

រកឃើញម្ចាស់សម្ភារៈដែលពួកចោរលួចតាមឆ្នេរ

    ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា៖ បន្ទាប់ពីស្វែងរកអាសយដ្ឋានជនបរទេសដែលត្រូវចោរលួចយកសម្ភារៈកាលពីម្សិលមិញឃើញរួចហើយ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ ដោយបានការអនុញ្ញាតពីឯកឧត្តមស្នងការនគរបាលខេត្ត បានធ្វើការប្រគល់សម្ភារៈទាំងនោះ ជូនទៅម្ចាស់ដើមវិញរួចហើយ។ 

    ម្ចាស់របស់មានឈ្មោះ PETER JOACHIM ហៅ HISS ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិអាល្លឺម៉ង់ ស្នាក់នៅផ្ទះជួល ក្រុមទី២៧ ភូមិ២  សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កាន់លិខិឆ្លងដែនលេខ C933F9VIZ៕

adverise with khmeread

មតិយោបល់