adverise with khmeread 14054868 1037684736346441 1657426338 n

ប៉ូលិសបំបែកសំណុំរឿង គ្រឿងញៀន នៅស្រុកភ្នំព្រឹក

    បាត់ដំបង ៖ មានករណីធ្វើការបំបែកសំណុំរឿង (គ្រឿងញៀន) មួយករណីក្នុងភូមិសាស្រ្តឃុំបួរ ស្រុកភ្នំព្រឹក ក្នុងខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាព ដឹកជញ្ជូននិងចែកចាយគ្រឿងញៀននៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៦ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដាក់ផែនការជាក់ស្តែង ដល់ការិយាល័យជំនាញ ដែលមានលោកវរសេនីយ៍ត្រី ស៊ាន សុណាល់ ជានាយការិយាល័យសហការណ៍ជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានលោកវរសេនីយ៍ទោ សុង សុភ័ក្រ ជាអធិការ រួមទាំងកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០៩ ផងដែរ។ 

    ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ រឿង កុសល ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ត្រូវបានឃាត់ខ្លួនភ្លាមៗ និងឆែកឆេររកឃើញគ្រឿងញៀន ព្រមទាំងសម្ភារៈមួយចំនួនជាប់តាមខ្លួនជនសង្ស័យនោះគឺ៖ គ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីន WY យ៉ាម៉ា ចំនួន ៨៥ គ្រាប់, ថ្នាំញៀនប្រភេទមេតំហ្វីតាម៉ីន ម៉ាទឹកក ICE ចំនួន ០៥ កូនថង់តូចមានទម្ងន់ ០,៥៣ ក្រាម, កាំបិតចំនួន ០២ ដើម, ទូរស័ព្ទដៃចំនួន ០២ គ្រឿង, សម្ភារៈសម្រាប់ វេចខ្ចប់គ្រឿងញៀន និងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ។ 

    ប៉ូលិសបន្តថា ថ្វីបើចំនួនគ្រឿងញៀនដែល ធ្វើការបង្ក្រាប និងដកហូតបានពីជនសង្ស័យនាពេលនេះមានចំនួនតិចតួច ប៉ុន្តែជនស្ស័យឈ្មោះ រឿង កុសល នេះគឺជាមុខសញ្ញាចាស់ដែលតែងតែធ្វើសកម្មភាពបង្ករឱ្យមានក្តីកង្វល់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

    លទ្ឋផលដែលទទួលបាននាពេលនេះ គឺជាការចូលរួមយ៉ាងសកម្មពីកម្លាំងនគរបាល កងរាជអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ជនសង្ស័យនិងវត្ថុតាងត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីវិនិច្ឆ័យតាមច្បាប់៕ 

adverise with khmeread

មតិយោបល់