ពេលលេបថ្នាំបំពង់ តើលោកអ្នកធ្លាប់ចាប់អារម្មណ៍ និងឆ្ងល់ដែរទេថាហេតុអ្វីបានជាថ្នាំបំពង់មានពីរពណ៌ផ្សេងគ្នា? តើមានហេតុផលអ្វីនៅខាងក្រោយវា?
ទំហំបំពង់ទាំងពីរផ្នែកមិនស្មើគ្នាទេ មួយវែង (មាត់រាងតូចជាង) និងមួយទៀតខ្លីជាង (មាត់រាងធំជាង)។ ផ្នែកវែងជាងគេជាអ្នកផ្ទុកថ្នាំ មានន័យថា ផ្នែកខ្លីដើរតួជា "គម្រប" និងផ្នែកវែងដើរតួជា "ប្រដាប់ផ្ទុកថ្នាំ"។
អំឡុងពេលគេផលិតថ្នាំបំពង់ "ប្រដាប់ផ្ទុកថ្នាំ" ត្រូវបានដាក់នៅខាងក្រោមបើកមាត់ចំហដើម្បីច្រកថ្នាំចូល ហើយបន្ទាប់មកគេយក "គម្រប" គ្របពីលើជិតតែម្តង។
ប្រសិនបើផ្នែកទាំងពីរមានពណ៌ដូចគ្នា គេច្បាស់ជាពិបាកធ្វើការបែងចែកថាមួយណាជា គម្រប និងមានណាជា ប្រដាប់ផ្ទុកថ្នាំណាស់។
ហេតុដូច្នេះហើយទើបពណ៌ខុសគ្នាត្រូវបានយកមកប្រើដើម្បីសម្គាល់លក្ខណៈខុសគ្នានេះ ក៏ដូចជាដើម្បីបង្កើនល្បឿនចង្វាក់ផលិតកម្មថ្នាំផងដែរ។
ក្រៅពីនេះ ពណ៌បំពង់ខុសគ្នានេះក៏ទាក់ទាញក្មេងៗឱ្យមានអារម្មណ៍ស្រួលចិត្តចង់លេបថ្នាំដែរ៕
