adverise with khmeread 1

ពួក​អ្នកកាសែត​កូរ៉េខាងត្បូង​៖ របប​គីម​ជុង​អ៊ុន​នឹង​ដួលរលំ "​គ្រប់ពេល​" ខណៈដែល​វីរៈជន​ដ៏​សំខាន់​បោះបង់​រូបលោក​

    ​ក្នុង​សប្តាហ៍​នេះ បណ្តាញ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​បាន​អះអាងថា មន្ត្រីការទូត​មកពី​ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ទីក្រុង​ឡុង​ដ៍​បាន​រត់គេច​មក​ប្រទេស​ខ្លួន​។ 

​    ​ជន​រត់ចោលស្រុក ថេ យ៉ុង​ហូ (Thae Yong-ho) ជា​វីរៈជន​ជាន់ខ្ពស់​បំផុត​ដែល​បោះបង់ចោល​កូរ៉េខាងជើង​ក្នុង​រយៈពេល​ជិត ២ ទសវត្សរ៍​មកនេះ​។ 

​    ​ឪពុក​របស់លោក​ថេ យ៉ុង​ហូ​ធ្លាប់​ប្រយុទ្ធ​តស៊ូ​ពួតដៃ​ជាមួយ លោក គីម អ៊ី​ល​ស៊ុ​ង បិតា​ស្ថាបនិក​កូរ៉េខាងជើង​។​

​    ​លោក​ថេ​គឺជា​អគ្គរដ្ឋទូត​រង​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​។ លោក​ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នកការទូត​លំដាប់ថ្នាក់​ខ្ពស់​មាន​សិទ្ធិ​គ្រប់យ៉ាង ដែល​គេ​ជឿទុកចិត្ត​បាន​នៅ​ពិភពលោក​ខាងក្រៅ​។ 

​    ​លោក​យ៉ុង​ហូ​ត្រូវ​បានផ្តល់​ទំនុកចិត្ត​ខ្ពស់​រហូតដល់​ថ្នាក់​លោក​ថែមទាំង​មើលថែ​ប្អូនប្រុស​របស់​គីម​ជុង​អ៊ុន ឈ្មោះ គីម ជុង​ឈុ​ល ទៀតផង នៅពេល​ជុង​ឈុ​ល​លបលួច​ចូលមក​ទីក្រុង​ឡុង​ដ៍​ដើម្បី​មក​មើល​ការប្រគុំ​តន្ត្រី Eric Clapton កាលពី​ឆ្នាំមុន​។​

​    ​ប៉ុន្តែ​ឥឡូវ​លោក​ត្រូវបាន​គេ​នាំមក​ដើរ​បង្ហាញមុខ​លើ​កញ្ចក់​ទូរទស្សន៍​កូរ៉េខាងត្បូង បន្ទាប់ពី​បាន​សារភាពថា លោក "​ធុញទ្រាន់ និង​នឿយណាយ​នឹង​របប​ដឹកនាំ​របស់​គីម ជុង​អ៊ុន​"​។ 

​    ​ហើយ​ជាមួយ​អ្នកការទូត​លបរត់​ចោល​កូរ៉េខាងជើង​កាន់តែ​កើនឡើង​នោះ ក្រុមអ្នកកាសែត​នៅ​កូរ៉េខាងត្បូង​និយាយថា ទីបញ្ចប់​ជិត​មកដល់​ហើយ​សម្រាប់រ​ជ្ជ​កាល​គីម ជុង​អ៊ុន​។ 

​    ​ដោយសារ​ការពិនិត្យ​ដ៏​តឹងរ៉ឹង អ្នកការទូត​យ៉ាងច្រើន​មួយរូប​ប៉ុណ្ណោះ​នឹង​បោះបង់​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​តែមួយ​។ 

​    ​ទោះយ៉ាងណា យោងតាម​កាសែត Joongang Daily របស់​កូរ៉េខាងត្បូង ការរត់​ចោលស្រុក​យ៉ាងតិច ៥ ករណី​បាន​កើតឡើង​តាំងពី​ខែកុម្ភៈ​មក​។ 

​    ​ក្នុង​បទ​វិចារណកថា​មួយ កាសែត​នេះ​បាន​និយាយថា អ្នកការទូត​កូរ៉េខាងជើង​រស់ក្នុង​ជីវិត "​មាន​សិទ្ធិ​គ្រប់យ៉ាង​មិនអាច​ថ្លាថ្លែង​បាន​" ហើយនឹង​មិន​ចុះ​ចេញពី​តំណែង​ដោយសារ​ហេតុផល​សេដ្ឋកិច្ច​ទេ​។ 

​    ​បទ​វិចារណកថា​កាសែត​នេះ​និយាយថា ពួកគេ​រត់ចោលស្រុក​ដោយ​សារ​តែ "​ហេតុផល​នយោបាយ​ប៉ុណ្ណោះ​"​។ វា​ជា​ប្រព័ន្ធ​នយោបាយ​គ្មាន​ធម៌​មេត្តា "​គួរឱ្យ​ស្អប់ខ្ពើម​សឹង​មិនអាច​ទ្រាំ​បាន និង​គួរឱ្យ​ស្រងាកចិត្ត​បំផុត​" ដែល​តាក់តែងឡើង​ដោយ​គីម​ជុង​អ៊ុន​។ 

​    ​ហើយ​បើតាម​ប្រភពព័ត៌មាន CNN លោក ថេ យ៉ុង​ហូ បាន​រត់គេចខ្លួន​ជាមួយនឹង​លុយរាប់​ពាន់​លាន​ដុល្លារ​ឯណោះ​៕

​ប្រភព​៖ dailystar

adverise with khmeread

មតិយោបល់