adverise with khmeread 1

ខ្ទឹមក្រហម ខ្ទឹមស ខ្ញី និង​ប្រេង​អូ​លីវ ជួយ​ឱ្យ​សក់​ដុះ ២ សង់ទីម៉ែត្រ​ក្នុង​មួយ​សប្តាហ៍ សឹង​មិន​គួរឱ្យ​ជឿ​

    ​នារី​ជនជាតិ​ឥណ្ឌា​មួយរូប​បាន​ប្រាប់​ពី​រូបមន្ត​ដែល​ជួយ​ធ្វើឱ្យ​របស់​នាង​ឆាប់​ដុះ​យ៉ាង​មាន​ប្រសិទ្ធភាព​ត្រឹម​រយៈពេល​មួយ​សប្ដាហ៍​។ នាង​វាស់​សក់​របស់​នាង​ផ្ទាល់​មាន​ប្រវែង ២៤ សង់ទីម៉ែត្រ​។​

​    ​គ្រឿងផ្សំ​៖
​    ​- ខ្ទឹមក្រហម ចំនួន ៣ ធំ​ល្មម​
​    ​- ខ្ទឹមស ៥ ទៅ ៦ កំពឹស​
​    ​- ខ្ញី បន្តិចបន្តួច​
​    ​- ប្រេង អូ​លីវ ២ ស្លាបព្រា​បាយ​

​    ​វិធី​ធ្វើ​៖ 
​    ​- កិន ខ្ទឹមក្រហម​, ខ្ទឹមស និង​ខ្ញី​ចូលគ្នា​ឱ្យ​ម៉ដ្ឋ រួច​ពូត​យកតែ​ទឹក​របស់​វា​លាយ​ជាមួយ​ប្រេង អូ​លីវ ហើយ​កូរ​វា​ជាការ​ស្រេច​។​

​    ​វិធី​ប្រើ​៖
​    ​ជាដំបូង​អ្នក​ត្រូវ​កក់សក់​ជាមួយ សាប៊ូ (​តាម​ប្រភេទ​សាប៊ូ​ធ្លាប់ប្រើ​) ឱ្យ​ស្បែកក្បាល​ស្អាត​ជាមុនសិន​។ បន្ទាប់មក​អ្នក​ទុក​សក់​ឱ្យ​ស្ងួត (​ផ្លំ កាប់ ជាដើម​) ហើយ​អ្នក​អាច​យក​ម៉ែត្រ​វាស់​សក់​របស់​អ្នក​ថា តើ​មាន​ប្រវែង​ប៉ុន្មាន​?​។ បន្ទាប់មកទៀត អ្នកយក​ទឹក​ខ្ទឹម​ខាងលើ​លាប​លើ​ស្បែកក្បាល​របស់​អ្នក ឱ្យ​សព្វ និង​ឈ្លី​ថ្នមៗ រួច​ទុកចោល​រយៈពេល​៣០ ទៅ ៤៥​នាទី សឹម​លាង​សក់​របស់​អ្នក​ជាមួយ​ទឹកស្អាត​។ ហើយ​នារី​ជនជាតិ​ឥណ្ឌា​ខាងលើ បាន​វាស់​សក់​របស់​នាង គឺ​លូត​ប្រហែល​២​សង់ទីម៉ែត្រ​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​៕ 

​    ​ដូច្នេះ​អ្នក​អាចធ្វើ​បែបនេះ មួយ​សប្តាហ៍​ពេញ​ក្នុង​មួយខែ ឬ ធ្វើ​ពីរដង​ក្នុង​មួយ​សប្តាហ៍​ក៏បាន​៕

 

adverise with khmeread
ប្រភព៖ Youtube

អ្នកនឹងចូលចិត្ត

មតិយោបល់