adverise with khmeread 0

មិនគួរ​ឱ្យ​ជឿ​! ទីក្រុង​នេះ​អាច​រក្សា​តំណែង​ជា "​ទីក្រុង​ងាយស្រួល​រស់នៅ​បំផុត​លើ​លោក​" បាន ៦ ឆ្នាំ​ជាប់ៗ​គ្នា​

    ​តើ​លោក​អ្នកដឹង​ទេ​ថា​ទីក្រុង​មួយណា ដែល​ងាយស្រួល​រស់នៅ​បំផុត​ក្នុង​ពិភពលោក​សម្រាប់​រយៈពេល ៦ ឆ្នាំ​ជាប់​គ្នា​?

​    ​ជាការ​ពិត ទីក្រុង Melbourne បានទទួល​តំណែង​ជា "​ទីក្រុង​ស្រួល​រស់នៅ​បំផុត​របស់​ពិភពលោក​" សម្រាប់​ឆ្នាំ​ទី ៦ ជាប់ៗ​គ្នា​។ 

​    ​ទីក្រុង​អូស្ត្រាលី​មួយ​នេះ​បាន​យកឈ្នះ​រដ្ឋធានី Vienna របស់​អូទ្រីស ដោយ​គម្លាត​ពិន្ទុ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​ការសិក្សា​ប្រចាំឆ្នាំ​ដោយ​វេ​ប​សាយ Economist​។​

​    ​ចំណាត់ថ្នាក់​នេះ​គឺ​គេ​គិត​ផ្អែក​តាម​ស្ថេរភាព ការថែទាំ​សុខភាព វប្បធម៌ និង បរិស្ថាន ការអប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ទីក្រុង​លំដាប់​កំពូល​ទាំង ៥ ពុំបាន​ផ្លាស់ប្តូរ​លេខ​រៀង​ពី​ឆ្នាំមុន​ទេ ក្នុងនោះ​មាន​ទីក្រុង​កាណាដា​ចំនួន ៣ គឺ​ទីក្រុង Vancouver, Toronto និង Calgary ដែល​ជាប់​លេខ ៣ លេខ ៤ និង លេខ ៥ តាម​លំដាប់លំដោយ​។ ពី​លេខ ១ ដល់​លេខ ៤ ខុសគ្នា​ក្នុង​គម្លាត​ពិន្ទុ​តែ ០,៣ ប៉ុណ្ណោះ​។​

​    ​ខាងក្រោម​នេះ​ជាទី​ក្រុង​ងាយស្រួល​រស់នៅ​បំផុត​លំដាប់​កំពូល​ទាំង ១០ របស់​ពិភពលោក​៖
​    ​១. Melbourne, អូស្ត្រាលី (​ពិន្ទុសរុប​: ៩៧,៥)

​    ​២. Vienna, អូទ្រីស (៩៧,៤)

​    ​៣. Vancouver, កាណាដា (៩៧,៣)

​    ​៤. Toronto, កាណាដា (៩៧,២)

​    ​៥. Calgary, កាណាដា (៩៦,៦)

​    ​៦. Adelaide, អូស្ត្រាលី (៩៦,៦)

​    ​៧. Perth, អូស្ត្រាលី (៩៥,៩)

​    ​៨. Auckland, នូ​វែ​សេ​ឡង់ (៩៥,៧)

​    ​៩. Helsinki, ហ្វាំ​ង​ឡង់ (៩៥,៦)

​    ​១០. Hamburg, អាល្លឺម៉ង់ (៩៥)៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់