Q

របៀប​ប្រើ​ស្លឹក​ល្ហុង​ដើម្បី​ព្យាបាល​ជំងឺគ្រុនឈាម​ក្នុង​រយៈពេល ៤៨ ម៉ោង​

    ​អ្នក​ច្បាស់​ជា​ធ្លាប់​បានឮ​រួចមកហើយ​នូវ​ជំងឺគ្រុនឈាម វា​ជា​ជំងឺ​ដែល​ធ្វើឱ្យ​មនុស្ស​ខ្លាច​សម្បើម​ណាស់ ទោះបីជា​អាច​ព្យាបាល​ជា​ក៏ដោយ​។ វា​គឺជា​ប្រភេទ​ជំងឺ​ធ្ងន់ធ្ងរ​មួយ ដែល​ចម្លង​តាមរយៈ​មូស​ខ្លាខាំ​។ ហើយ​ជំងឺ​នេះ​បើ​អ្នកមើល​រំលង​វា អាច​បណ្ដាលឱ្យ​ស្លាប់​បាន​។​

​    ​ក្នុង​អត្ថបទ​នេះ​នឹង​លើក​បង្ហាញ​អ្នក​ពី​វិធី​ព្យាបាល​ជំងឺគ្រុនឈាម​ដោយ​ប្រើ​ស្លឹក​ល្ហុង​។ អ្នក​ច្បាស់​ជា​ឆ្ងល់​ថា​ហេតុអ្វី​បានជា​ស្លឹក​ល្ហុង​អាច​ព្យាបាល​ជំងឺគ្រុនឈាម​បាន​។ នេះ​ជា​ហេតុផល​។​

​    ​ស្លឹក​ល្ហុង​មាន​ផ្ទុក​នូវ​អង់ស៊ីម​កំពូល ដូចជា Papain និង Chymopapin ដែល​ជួយ​បង្កើន​បរិមាណ​កោសិកា Platelet ក្នុង​ឈាម​។ ក្រៅពីនោះ​ស្លឹក​ល្ហុង​មាន​ផ្ទុក​នូវ​សារធាតុ​ដូចជា​វីតាមីន កាបូន​អ៊ី​ដ្រា​ត ប្រូតេអ៊ីន ផូស្វ័រ កាល់ស្យូម និង​ជាតិ​ដែក​។​

​    ​* រោគសញ្ញា​ជំងឺគ្រុនឈាម 
​    ​រោគសញ្ញា​ចាប់ផ្ដើម​ពី​បួន ទៅ ប្រាំ​ថ្ងៃ បន្ទាប់ពី​ឆ្លង​មេរោគ​គ្រុនឈាម និង​ច្រើន​បំផុត ១០ ថ្ងៃ ហើយ​រោគសញ្ញា​មានដូចជា​៖
​    ​- ក្ដៅខ្លួន​ភ្លាមៗ​
​    ​- ឈឺក្បាល​ធ្ងន់ធ្ងរ​
​    ​- ឈឺ​ក្នុង​ភ្នែក​
​    ​- ឈឺសន្លាក់ និង​សាច់ដុំ​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ចង់​ក្អួត​
​    ​- ក្អួត​
​    ​- ស្បែក​ឡើង​កន្ទួល ពី ២ ទៅ ៥ ថ្ងៃ​បន្ទាប់ពី​ចាប់ផ្ដើម​វិលមុខ​
​    ​- ឈាម​ច្រមុះ ឈាម​អញ្ចាញ ឬក៏​ងាយ​មាន​ស្នាម​ជាំ​។​

​    ​* វិធី​ធ្វើ​៖
​    ​១. យក​ស្លឹក​ល្ហុង ២ សន្លឹក​
​    ​២. កាយ​យកតែ​ស្លឹក ធាង​រឹងៗ​បោះចោល​

​    ​៣. ពួត​ទឹក​ពី​ស្លឹក​
​    ​៤. ផឹកទឹក​នោះ​
​    ​៥. ធ្វើបែបនេះ ២ ដង​ក្នុង​មួយថ្ងៃ (​ព្រឹក និង​ល្ងាច​) ដើម្បី​ឱ្យមាន​អារម្មណ៍​ធូរស្រាល​ឡើងវិញ​។ ពិសា​ពីរ​ថ្ងៃ​ជាការ​ស្រេច​។​

​    ​ចំណាំ៖ ពេល​ព្យាបាល​ហាម​ប្រើប្រាស់​ថ្នាំពេទ្យ ជាពិសេស​ថ្នាំ Aspirine និង​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​៕

ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់