adverise with khmeread 123

គាស់ទ្វារផ្ទះលួចទ្រព្យសម្បត្តិម្ចាស់មកទាន់ធ្ងន់ខ្លួន

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២​ឃាត់ខ្លួន​ ខណ​:​បានធ្វើ​សកម្មភាព​កាត់ សោ​ទ្វារផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​៥​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​បេតុង  ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ។​
   លោក​ទេព បូរ៉ា នាយប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​២ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ  ឈ្មោះ​ថន ជីវ៉ា  ភេទ​ប្រុស   អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូឌុប  ស្នាក់នៅ​ចំណុចកើតហេតុ ខាងលើ   ។​
    ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ពុធ ឈួន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ  ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ ។​
   លោក​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ចាក់សោ​ទ្វារផ្ទះ ចេញទៅ​រត់​ម៉ូតូឌុប ចំណែក​ប្រពន្ធ​ក៏​ទៅធ្វើ​ការ​ដែរ ។​លុះដល់​វេលា​ម៉ោង​១​និង​៣០​នាទី​ឈានចូល ថ្ងៃ ៥​ខែមករា​ឆ្នាំ ២០១៦​ជនរងគ្រោះ​និង​ប្រពន្ធ​ក៏​ត្រឡប់មកផ្ទះ​វិញ ឃើញ​ទ្វារផ្ទះ​របើក ក៏​ដើរចូល​ក្នុងផ្ទះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ពួន​នៅក្រោម​គ្រែ​ក៏​ធ្វើការ​ឃាត់ខ្លួន នាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ​ច្បារអំពៅ ២​តែម្តង ។​
   បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់