រូបមន្តផ្សំនេះនឹងជួយអ្នកពីការទៅរកទិញថ្នាំពេទ្យនៅជិតផ្ទះរបស់អ្នក។ វាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នក ដែលល្អឥតខ្ចោះសម្រាក់រដូវផ្ដាសាយខែនេះ។
* គ្រឿងផ្សំ
- ក្រូចភ្លា ២ គ្រាប់
- ខ្ញីទំហំល្មម ១ មើម
- ទឹកឃ្មុំ ៥០០ ក្រាម
លាងក្រូចភ្លាឱ្យស្អាតកាត់ដុំៗ ចំណែកខ្ញីចិតសំបកចេញកាត់ជាចំណិតៗ បន្ទាប់មកយកក្រូចភ្លា និងខ្ញីដាក់ចូលក្នុងដបមានគំរប ១ រួចចាក់ទឹកឃ្មុំចូល។ ត្រូវប្រាកដថាកុំដាក់វាណែនពេញដប ត្រូវទុកចន្លោះទំនេរខ្លះ ដើម្បីឱ្យវាបញ្ចេញទឹក។
ទុកក្នុងទូទឹកកករយៈពេល ១-២ ខែ បន្ទាប់មកគ្រឿងផ្សំនេះនឹងក្លាយទៅជាអន្ធិលៗ។ អ្នកត្រូវទទួលទាន ១-២ ស្លាបព្រាបាយសម្រាប់មនុស្សពេញវ័យ ចំពោះក្មេងតូច ១-២ ស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ ដើម្បីរក្សាប្រព័ន្ធភាពស៊ាំឱ្យនៅតែរឹងមាំ និងចៀសផុតពីជំងឺនានា៕
