adverise with khmeread Untitled 1

បើ​មាន​ជំងឺ​សន្លាក់ សូមកុំ​ស្រក់ទឹកមាត់​ឃ្លាន​អាហារ​ទាំងនេះ​

    ​ឈឺសន្លាក់​គឺ​សំដៅ​ទៅលើ​ភាពមិនប្រក្រតី​របស់​ស​ន្លា​ក់ ដូចជា​រលាក និង​ឈឺ​ក្នុង​សន្លាក់​ក្នុង​រាងកាយ​។ វា​គឺ​ជាប​ញ្ហ​ទូទៅ​មួយ និង​អាច​កើត​ឡើងលើ​រាងកាយ មិន​ប្រកាន់​អាយុ និង​ភេទ​។ ការឈឺចាប់​ប្រភេទ​នេះ​អាច​ស្រួចស្រាវ ឬ​រ៉ាំរ៉ៃ និង​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ និង​ធ្វើឱ្យ​យើង​មិន​ស្រួល​ក្នុង​សន្លាក់​របស់​យើង​។​

​    ​ជំងឺ​រលាក​សន្លាក់ និង​រលាក​សន្លាក់​ហ្គោ​ដ (​មេជើង​) គឺជា​មូលហេតុ​ធំ​នៃ​ការឈឺ​សន្លាក់​នេះ​។ វា​អាច​បណ្ដាលមកពី​សាច់ដុំ​ខ្ចី ខូច​ឬក៏ ភ្លាត់ឆ្អឹង ឈឺ​សាច់ដុំ មហារីក​ឈាម និង​ជំងឺ Lupus​។​

​    ​ខាងក្រោម​នេះ​គឺជា​អាហារ ១០ មុខ​ដែល​ជំរុញ​ការឈឺចាប់​ស្លាក់​កាន់តែខ្លាំង ដែល​គួរតែ​ចៀសវាង​៖
​    ​១. សាច់​ក្រហម​

​    ​២. នំ​មាន​ជាតិ​ស្ករ និង​មេ​ស្ករ​

​    ​៣. ផលិតផល​ដោះ​គោ​

​    ​៤. ប្រេង​ពោត​

​    ​៥. ជាតិ​ម្សៅ​

​    ​៦. ស៊ុត​

​    ​៧. ទឹក​ប្រូ​តេ​អ៊ី​ម៉ាក Whey Protein

​    ​៨. អំបិល (​កុំ​ទទួលទាន​ច្រើន​)

​    ​៩. អាហារ​ដែលមាន​ផ្ទុក​សារធាតុ Monosodium Glutamate មានដូចជា ដំឡូង​ចៀន អាហារសម្រន់​ក្លាសេ អាហារ​ល្ងាច​ក្លាសេ អាហា​កំប៉ុង អាហារ​ចិន​ក្លាសេ ញាំ​បន្លែ​ទិញ​ពី​ហាង និង​ស៊ុប​។​

​    ​១០. ស្រា​បៀរ​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់