adverise with khmeread Untitled 1

អ្នកបម្រើ​ស្រី​ម្នាក់នេះ ទទួល​លុយ​ធីប និង​កូន​ក្រដាស​មួយ ពេល​ចាប់​យកមក​អាន នាង​យំ​មិន​ឈប់​សោះ​

    ​នាង Claire Hudson វ័យ ២៥ ឆ្នាំ មាន​ដើមកំណើត​នៅ​រដ្ឋ Tennessee ប្រទេស​អាមេរិក​បាន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេលដែល​នាង​បានទទួល​លុយ​ធីប​និង​ក្រដាស​តូច​មួយ​ពី​ការងារ​របស់​នាង​។ ក្រដាស​តូច​នោះបាន​ធ្វើឱ្យ​នាង​ហូរ​ទឹកភ្នែក​ពេញ​ថ្ពាល់ នៅពេលដែល​នាង​បាន​អាន​ក្រដាស​នោះ​។ នាង Hudson ធ្វើការ​នៅ​ហាង Matt's Grub Shack ក្នុង​កូន​ទីក្រុង Spring Hill រដ្ឋ​ផ្លរីដា​។ ជាធម្មតា​នាង​បម្រើ​ប៊ឺ​រ​ហ្គើ ដំឡូង​ចៀន និង​ភេសជ្ជៈ​.... គ្មានអ្វី​ក្រៅពី​នឹង​ទេ​។​

​    ​នាង Hudson បាន​និយាយថា "​វា​គឺជា​ថ្ងៃ​យឺត​យាវ​មួយ ហើយ​បន្ទាប់មក​ប្ដី​ប្រពន្ធ​មួយគូ​នោះបាន​ចូលមកក្នុង​ហាង​។ ខ្ញុំ​មិនបាន​ដឹងថា​ពួកគេ​ទុក​លុយ​ធីប និង​ក្រដាស​តូច​នោះទេ រហូតដល់​ពួកគេ​ចេញទៅ​បាត់​"​។ ពួកគេ​បាន​ទុក​លុយ​ធីប ៣៦ ដុល្លារ​លើ​វិ​ក័យ​ប​ត្រ​តម្លៃ ២៩,៤០ ដុល្លារ សម្រាប់ Hot Dogs ២ ស្រា​បៀរ ២ កំប៉ុង និង​ប៊ឺ​ហ្គឺ​រ​មួយ​។ ច្បាស់​ណាស់​លុយ​ធីប​នោះ​លើស​ពីរដង​នៃ​តម្លៃ​ម្ហូបអាហារ ដែលជា​ការរួមចំណែក​មួយ​មិនគួរ​ឱ្យ​ជឿ​។ ប៉ុន្ដែ​អ្វីដែល​ធ្វើឱ្យ​នាង Hudson ក្ដុកក្តួល​ជាខ្លាំង​គឺជា​ក្រដាស​តូច​នោះ​។​

​    ​នៅ​កែង​ក្រដាស​នោះ​សរសេរថា "​ថ្ងៃនេះ​គឺជា​ថ្ងៃ​ខួបកំណើត​របស់​ប្អូនប្រុស​របស់ខ្ញុំ​។ គាត់​នឹងមាន​អាយុ ៣៦ ឆ្នាំ​ថ្ងៃនេះ ប្រសិនបើ​រូបគេ​នៅមាន​ជីវិត​។ រៀងរាល់ឆ្នាំ​ខ្ញុំ​បាន​ទៅ​ញ៉ាំ​អាហារ​ប្អូនប្រុស​ខ្ញុំ​ចូលចិត្ត និង​ទុក​លុយ​ធីប​តាម​អាយុ​របស់គាត់​។ រីករាយ​ថ្ងៃ​ខួបកំណើត Wes"​។​

​    ​បន្ទាប់ពី​អាន​ចប់​នាង Hudson បាន​រត់ទៅរក​មេ​រប​ស់​នាង​ឈ្មោះ Michael McCray​។ មេ​រូបនេះ​និយាយថា "​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​នោះ នាង Hudson បាន​ចូលមក​ការិយាល័យ​របស់ខ្ញុំ​យំ ហើយ​ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ ខ្ញុំ​បាន​សួរ​នាង​ថា​កើត​អី ហើយ​នាង​បាន​យក​វិ​ក័យ​ប​ត្រ​នោះ​ដាក់​លើ​ដៃ​របស់ខ្ញុំ ពេល​ខ្ញុំ​អាន ខ្ញុំ​យំ​ដែរ​"​។​

​    ​ដូច​ភ្ញៀវ​អា​ថ៍កំ​បាំង​នោះដែរ លោក McCray ក៏​បាត់បង់​ប្អូនប្រុស​ម្នាក់ ហើយ​ថ្ងៃកំណើត​របស់​ប្អូនប្រុស​គាត់​នឹង​មកដល់​ក្នុង​អាទិត្យ​នោះដែរ​។ គាត់​និយាយថា "​គ្មាន​បុគ្គលិក​ណា​ដឹងថា​ខ្ញុំ​ក៏បាន​បាត់បង់​ប្អូនប្រុស​របស់ខ្ញុំ​ដែរ​ទេ​។ នៅតែ​ប៉ុន្មាន​អាទិ​ត្រ​ទៀត​ទេ គាត់​នឹងមាន​អាយុ ២៨ ឆ្នាំ​ហើយ​។ វា​ជា​រឿង​ចៃដន្យ​ដែល​បុរស​ម្នាក់​នោះ​ជ្រើសរើស​ហាង​ខ្ញុំ ខណៈដែល​មាន​ហាង​ច្រើន​នៅក្បែរៗ​នេះ​"៕

adverise with khmeread
ប្រភព៖ Viralnova

អ្នកនឹងចូលចិត្ត

មតិយោបល់