adverise with khmeread 1

មុន​ចូល​គេង សាក​លាយ​អំបិល​និង​ស្ករត្នោត ដាក់​ក្រោម​អណ្តាត​!

    ​សព្វថ្ងៃ មនុស្ស​នៅ​ជុំវិញ​ពិភពលោក​មាន​បញ្ហា​គេង​មិន​លក់​។ បញ្ហា​គេង​មិន​លក់​មាន​ច្រើនណាស់ វា​អាចមកពី​អ្នក​នៅ​យប់​ជ្រៅ​ពេក សម្លឹងមើល​ពិ​ដាន​គិត​រឿង​អនាគត ហើយ​បន្ទាប់មក​ព្រះអាទិត្យ​រះ​ក្រោក​ទៅធ្វើ​ការ​ល្មម​។​

​    ​ជំងឺ​គេង​មិន​លក់​អាចមកពី​ស្ត្រេ​ស កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ថប់​អារម្មណ៍ មាន​បញ្ហា​នៅ​កន្លែង​ការងារ ។​ល​។ យ៉ាងណាមិញ​មាន​វិធីសាស្ត្រ​មួយ អាច​សាកល្បង​បាន​ដើម្បីឱ្យ​អ្នក​គេង​លក់បាន​ស្រួល​។​

​    ​អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​- អំបិល ១ ស្លាបព្រា​បាយ​
​    ​- ស្ករត្នោត ៥ ស្លាបព្រា​បាយ​

​    ​លាយ​គ្រឿងផ្សំ​ទាំងអស់​បញ្ចូល​គ្នា និង​ប្រើប្រាស់ ១/២ ស្លា​ព្រា​បាយ​នៃ​គ្រឿងផ្សំ មុនពេល​អ្នក​ចូល​គេង​។ អ្នក​គ្រាន់តែ​ដាក់​វា​ចូល​ក្រោម​អណ្ដាត​របស់​អ្នក វា​នឹង​រលាយ​ឆាប់ ហើយ​អ្នកនឹង​បាន​គេង​លក់​ស្រួល​លែង​បារម្ភ​រឿង​ស្មុគស្មាញ​ទៀតហើយ​។ គ្រឿងផ្សំ​នេះ​អាច​រក្សាទុក​ក្នុង​ទូទឹកកក សម្រាប់​ប្រើ​បាន​ជាង ១ សប្តាហ៍​៕

adverise with khmeread
ប្រភព៖ healthandnaturalmedicine

អ្នកនឹងចូលចិត្ត

មតិយោបល់