ស្បែកជាផ្នែកមួយនៃសម្រស់មិនអាចមើលរំលងបានឡើយ។ ស្ត្រីទាំងឡាយបារម្ភជាងគេបំផុតគឺមានបញ្ហាស្បែក ដូច្នេះករណីស្បែកស្ងួតខ្លាំងរហូតដល់របកស្បែកដុំៗ តើគួរធ្វើយ៉ាងណា?
ដំណោះស្រាយល្អបំផុតគឺមានតែទឹកដោះគោឆៅតែប៉ុណ្ណោះ។ ទឹកដោះគោឆៅមានប្រសិទ្ធភាពណាស់នៅពេលនិយាយដល់ការព្យាបាលស្បែកស្ងួតខ្លាំង ព្រោះវាសម្បូរដោយជាតិអាស៊ីតឡាទីក (Lactic Acid)។ អាស៊ីតនេះជួយកម្ចាត់កោសិកាស្បែកងាប់ និងជួយឱ្យស្បែកស្ងួតជាសះស្បើយឡើងវិញបែបធម្មជាតិយ៉ាងឆាប់រហ័ស។
លោកអ្នកអាចយកសំឡីត្រាំទឹកដោះគោឆៅ ហើយយកមកបិតលើស្បែកស្ងួតនោះ ៥ នាទីសឹមលាងទឹកក្តៅឧណ្ហៗចេញ។ ធ្វើបែបនេះតែប៉ុន្មានថ្ងៃលោកអ្នកនឹងចាប់ផ្តើមសង្កេតឃើញលទ្ធផលជាទីគាប់ចិត្ត៕
