adverise with khmeread 37681f1100000578 3749436 image m 31 1471635944463

Zlatan Ibrahimovic ស៊ុត ២ គ្រាប់​! Man Utd បង្ហាញ​សាច់ដុំ​ជាមួយ​ជ័យជម្នះ ២-០ លើ Southampton យប់មិញ​

    ​Zlatan Ibrahimovic អា​ចរក​គ្រាប់​បាល់​បាន​ពីរ​គ្រាប់​នៅក្នុង​ការប្រកួត​ដំបូង​ក្នុង​ទឹកដី​ថ្មី​របស់ខ្លួន ខណៈដែល​បិសាច​ក្រហម Manchester United ទទួលបាន​ជ័យជម្នះ​ទៅលើ Southampton ដើម្បី​រក្សាបាន​នូវ​លទ្ធផល​ជ័យជម្នះ ១០០​ភាគរយ​របស់​ពួកគេ​នៃ​ការចាប់​បើក​រដូវ​កាល​ថ្មី​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League កាលពី​យប់​ថ្ងៃ​សុក្រ​។​

​    ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​រូបនេះ​បានតែ​តបាល់​បញ្ចូល​ទី​គូប្រកួត​ដោយ​ការលើក​បាល់​ពី​ខាងស្តាំ​របស់​ប្រធាន​ក្រុម Wayne Rooney ។​

​    ​គាត់​បានសម្រេច​គ្រាប់​បាល់​ទី​បួន​ក្នុង​ការប្រកួត​ចំនួន​បី​លើក​កើតចេញពី​បាល់​ប៉េ​ណា​ល់​ទី បន្ទាប់ពី Jordy Clasie បង្កកំហុស​ទៅលើ Luke Shaw ។​

​    ​Paul Pogba ដែលជា​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក ៨៩​លាន​ផោន​ផ្ទេរ​ចេញពី​សេះបង្កង់ Juventu របស់​បិសាច​ក្រហម​ក៏បាន​ដាក់ឱ្យ​ចូលរួម​ក្នុងការ​ប្រកួត​ពេញ​តង់​ផងដែរ​កាលពី​យប់មិញ​នេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់