adverise with khmeread Unnamed %281%29

បុរសម្នាក់បើកកាណូត ខ្យល់បក់ខ្លាំងប៉ើងធ្លាក់ពីលើកាណូតលង់ស្លាប់

    កំពង់ឆ្នាំង​ ៖​ បុរសម្នាក់បើកកាណូត ខ្យល់ខ្លាំងប៉ើងធ្លាក់ពីលើកាណូតលង់ទឹកស្លាប់ភ្លាមៗ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅក្នុងទន្លេសាប​ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ​  ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះ ហៀង សុឃា ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ​ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង​  ហើយបន្ទាប់មកអ្នកស្រុកបាននាំគ្នាស្រង់ពីក្នុងទឹក​ រួចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​៕


 

adverise with khmeread

មតិយោបល់