adverise with khmeread Unnamed %282%29

ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៤គ្រាប់

    សៀមរាប ៖ លោកវរៈសេនីយ៍ត្រី ម៉ាន់ សុខាត់ អធិការប៉ូលិសស្រុកអង្គរជុំ បានឱ្យដឹងនៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ ថា នៅថ្ងៃទី១៩ សីហានេះ នៅចំណុចភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប មានប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់ និងក្បាលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ ហើយបានរាយការណ៍ជូនសមត្ថកិច្ច​។

    បន្ទាប់មកកម្លាំងប៉ូលិសបានចុះទៅដល់កន្លែងកើតហេតុ គ្រប់គ្រងតំបន់នោះ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

    លោកអធិការប៉ូលិសស្រុកបានបន្តថា យុទ្ធភ័ណ្ឌទាំងនោះជាប្រភេទគ្រាប់កាំភ្លើងត្បាល់ ៨០មីលីម៉ែត្រចំនួន០១គ្រាប់,ក្បាលគ្រាប់ប្រភេទ១០០មីលីម៉ែត្រចំនួន០១គ្រាប់ និងក្បាលគ្រាប់ប្រភេទ DK 75 ចំនួន០២គ្រាប់។

    បច្ចុប្បន្នលោកអធិការ បានរាយការណ៍ជូនលោកប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ នៃស្នងការដ្ឋានប៉ូលិសខេត្តសៀមរាបដើម្បីធ្វើការទំនាក់ទំនងទៅមន្រ្តីស៊ីម៉ាក់ប្រចាំខេត្តសៀមរាបចុះមកយកទៅរក្សាទុកកន្លែងមានសុវត្ថិភាពដើម្បីធ្វើការកំទេចចោល៕

 

adverise with khmeread

មតិយោបល់