adverise with khmeread Unnamed %283%29

ប៉ូលិសនាំអំណោយបឋមជួយដល់គ្រួសារជួបភ្លើងឆេះផ្ទះ

    កោះកុង ៖​ ប៉ូលិសខេត្តកោះកុងកាលពីថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ បាននាំយកអំណោយថវិកាគ្រឿងឧបភោគ-បរិភោគមួយចំនួនចែកជូនដល់ប្រជាពលរដ្ឋមួយគ្រួសារ ដែលជួបគ្រោះអគ្គិភ័យភ្លើងឆេះផ្ទះ នៅភូមិជីមាល ឃុំអណ្តូង ស្រុកបុទុមសាគរ  ខេត្តកោះកុង។

    ប៉ូលិសនិយាយថា​ អំណោយទាំងនោះរួមមានដោយទទួលបាន អង្ករ ១ បាវ, ទឹកត្រី ១ យួរ, ត្រីខកំប៉ុង ២ យួរ, មី ២ កេះ និងថវិកា ១០ម៉ឺនរៀល។

    គួររំលឹកថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១ និង៣០ នាទីរសៀល មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ១ ខ្នងប្រក់ស្បូវជញ្ជាំងក្តារនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ។

    ម្ចាស់ផ្ទះឈ្មោះ ឈុន ពុយ ភេទប្រុស អាយុ ៣២ ឆ្នាំ ហើយមូលហេតុ ម្ចាស់ផ្ទះមិននៅ នៅតែកូនអាយុ ៥ ឆ្នាំ លេងភ្លើងនៅសំយាបផ្ទះ បណ្តាលឱ្យ ឆេះអស់ដំបូល និងសម្ភារៈមួយចំនួន។

    បន្ទាប់មកកម្លាំងប៉ូលិសបានចុះអន្តរាគមន៍ជួយពន្លត់បានទាន់ពេល៕

adverise with khmeread

មតិយោបល់