adverise with khmeread 1

ឃាត់មនុស្ស៤នាក់ដកហូតទូហ្គេមបាញ់ត្រី៣ទូនៅព្រែកប្រា

    ភ្នំពេញ ៖ ប៉ូលិស​បាន​បង្ក្រាប​ល្បែង​ស៊ី​សង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ខុសច្បាប់ នៅ​ចំណុច​ផ្ទះ​លេខ​៣៥៩ និង​ផ្ទះ​លេខ​៣៦០ ផ្លូវ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃទី ០៤​មករា​ឆ្នាំ​២០១៦ ម៉ោង​៨​និង​៣០​នាទី​យប់​ដោយ​ឃាត់ខ្លួន​មនុស្ស​៤​នាក់ និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។​
    ប៉ូលិស​និយាយថា ជន សង្ស័យ សរុប​០៤​នាក់ ប្រុស​០៣​នាក់ ស្រី​០១​នាក់ :
១-​ឈ្មោះ មួយ ហ័ង​ភេទ ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅ​ផ្ទះជួល សង្កាត់​អូរឫស្សី ខណ្ឌ ៧​មករា មុខរបរ  (​អ្នកមើលការខុសត្រូវ​ហ្គេម​) ២-​ឈ្មោះ គង់​
​សំរិត ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មុខរបរ មិន​ពិតប្រាកដ (​អ្នកលេង​ហ្គេម​) ៣-​ឈ្មោះ​តុង ឈី​វ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ ច្បារអំពៅ មុខរបរ មិន​ពិតប្រាកដ​(​អ្នកលេង​ហ្គេម​) និង​៤-​ឈ្មោះ​គឹម ភា​រិ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ជ្រោយ​បាសាក់ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មុខរបរ​មិន​ពិតប្រាកដ (​អ្នកលេង​ហ្គេម​) ។​
    ប៉ូលិស​បន្តថា សមត្ថកិច្ច​ចម្រុះ នៃ​គណបញ្ជាការ​ឯកភាព​ខ​ណ្ឌ ច្បារអំពៅ ដឹកនាំ​ដោយ​លោក ណុប ផា និង​លោក ហោ វាសនា អភិបាលរងខណ្ឌ​ច្បារអំពៅ និង​មាន លោក សុខ​សាត ក្រឡាបញ្ជី​ចូលរួម​សំរបសំរួល​ផ្លូវច្បាប់​ផង បាន​ដឹកនាំ​កម្លាំងចម្រុះ​រួមមាន ៖ កម្លាំង​សាលាខណ្ឌ ប៉ូលិស​ខណ្ឌ កង​រាជ​អាវុធ​ខណ្ឌ កម្លាំង​សាលាសង្កាត់​និង​ប៉ូលិស​ប៉ុស្តិ៍​ព្រែកប្រា  ចុះបង្ក្រាប​ទីតាំង​បើក​ល្បែង​ស៊ី​សង (​ហ្គេម​បាញ់​ត្រី​) ខុសច្បាប់ ចំនួន​២​ទីតាំង​ខាងលើ ។​
    ក្នុងនោះ​សមត្ថកិច្ច ដកហូត​បានរួម​មាន​៖១-​ទីតាំង​ផ្ទះ​លេខ ៣៦០​ដកហូត​បាន​
 ទូ​ហ្គេម​បាញ់​ត្រី ចំនួន​២​ទូ  និង​២-​ទីតាំង​ផ្ទះ​លេខ​៣៥៩ ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី ចំនួន ១​ទូ , ដែកកេះ​១៥ និង​ឧ​បករ​ណ៌​ជក់​គ្រឿងញៀន ២​កំ​ប្លេ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់​ខាងលើ ប្រគល់​ឲ្យ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ធ្វើការ​សាកសួរ និង​ចាត់ការ​តាមច្បាប់​។​
    មាន​ប្រជាពលរដ្ឋ​នៅ​ខាង​សង្កាត់​ច្បារអំពៅ​២​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ចុះ​ទូ​ហ្គេម​២​កន្លែង​ទៀត​នៅ​សង្កាត់​ច្បារអំពៅ​២​ដែល​បង្ក​ឲ្យ​មាន​បទល្មើស ជាពិសេស​ករណី​ជួញដូរ​និង​សេព​គ្រឿងញៀន​កើត​ឡើងជា​បន្តបន្ទាប់​ក្នុង​មូលដ្ឋាន ៕​

adverise with khmeread

មតិយោបល់