Unnamed

ឃាត់ជនសង្ស័យ៣នាក់ សង្ស័យជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធទៅតុលាការថ្ងៃនេះ

    សៀមរាប ៖​ ជនសង្ស័យ៣នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជូនទៅតុលាការនៅថ្ងៃនេះ​សង្ស័យជាប់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធ ស្ថិតនៅចំណុភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បន្ទាប់ពីបានឃាត់ខ្លួននៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ​។

    មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះ រួមមានឈ្មោះ​ ១. ទាវ ស៊ីនិត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប, ២. ហែម សំអាត ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅ ភូមិគោកឬស្សី ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និង៣. ឆាង ហ៊ីង ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

    មន្ត្រីដដែលបានបន្តឱ្យដឹងថា ការឃាត់ខ្លួននេះ គឺធ្វើឡើងទៅតាមដីការបង្គាប់ឱ្យចូលខ្លួន លេខ២៥៦/២០១៦, លេខ២៥៧/២០១៦ និងលេខ២៥៨/២០១៦ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ របស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ពីបទ ប្លន់ប្រដាប់អាវុធ
កាលពីថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ។ កម្លាំងអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន អាវុធកែច្នៃចំនួន០២ដើមផងដែរ។

    ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសាកសួរពត៌មានបន្ថែម និងបញ្ជូនបន្តទៅតុលាការនាថ្ងៃនេះតាមនីតិវិធី៕


 

មតិយោបល់