Untitled 1

Bastian Schweinsteiger យប់មិញ​ឃើញ​នៅ Old Trafford ដែរ​តែ​អង្គុយ​មើល​នៅ​កន្លែង​ទស្សនិកជន​

    ​Bastian Schweinsteiger បាន​អបអរសាទរ​បិសាច​ក្រហម Manchester United ពី​កៅអី​ទស្សនិកជន​នៅ​ទឹកដី Old Trafford កាលពី​យប់​ថ្ងៃ​សុក្រ ទោះបីជា​គាត់​ត្រូវបាន​ប្រាប់ថា​គ្មាន​អនាគត​បន្ត​ជាមួយ​ក្លឹប​ក៏ដោយ​។​

​    ​សមាជិក​ម្ចាស់​ជើងឯក​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ពីរ​សម័យកាល​រូបនេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់គាត់​នៅលើ​បណ្តាញ​សង្គម Twitter ដែល​គាត់​បាន​អង្គុយ​មើល​បិសាច​ក្រហម​ផ្តួល Southampton ២-០ ខណៈដែល Paul Pogba បានធ្វើការ​វិលត្រឡប់​មកវិញ​។​

​    ​Schweinsteiger បានដាក់​ចំណងជើង​នៅលើ​រូបថត​ជាមួយនឹង​សារ​បញ្ជាក់ថា "​ប្រកួត​ដំបូង @premierleague នៃ​រដូវ​កាល​ថ្មី​នៅលើ​ទឹកដី Old Trafford! សំណាងល្អ សម្លាញ់​! @ManUtd"៕

ប្រភព៖ Daily Mail

មតិយោបល់