adverise with khmeread Unnamed

លង់ទឹកស្លាប់២នាក់នៅមង្គលបុរី

    បន្ទាយមានជ័យ​ ៖ ស្ត្រីម្នាក់និងបុរសម្នាក់បានលង់ទឹកស្លាប់នៅស្រុកមង្គលបុរី​ ក្នុងករណី២ផ្សេងគ្នា​។

    ករណី១-​ តាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា នៅវេលាម៉ោង១១ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចទឹកអូរ ស្ថិតនៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីស្ត្រីម្នាក់លង់ទឹកស្លាប់។

    លោកវរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លឹម ចាយ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានលង់ទឹកស្លាប់ ខណៈពេលចុះទៅងូតទឹកអូរក្បែរផ្ទះ ហើយក៏បាត់រហូតដល់ម៉ោង៣រសៀលទើបរកសពឃើញ។

    យោងតាមសាក្សីបានឱ្យដឹងថា ជនរងគ្រោះតែងតែផឹកស្រាស្រវឹងជាប្រចាំ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីហើយ។

    ករណី២-តាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា នៅវេលាម៉ោង១២​ និង១៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦មានករណីបុរសម្នាក់លង់ទឹកស្លាប់។

    លោកវរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ឺន ចាន់ថន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិខ្ទុមរាយកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

    តាមការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបាននិយាយថា ប្ដីរបស់គាត់បានយកឧបករណ៍ចេញទៅដាក់ត្រីក្នុងស្ទឹងនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៨ រហូតដល់ម៉ោង៦ល្ងាច ដោយបាត់ប្តីយូរមិនឃើញមកផ្ទះ ពួកគាត់បាននាំគ្នាដើររក។ ពេលនោះស្រាប់តែឃើញទូក និងសម្ភារៈប៉ុណ្ណោះមិនឃើញប្ដីរបស់គាត់ឡើយ។

    ប្រពន្ធជនរងគ្រោះបានរៀបរាប់បន្តទៀតថា រហូតដល់ម៉ោង១២ និង១៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ទើបប្រទះឃើញសាកសពប្ដីរបស់គាត់អណ្តែតឡើងជាប់មែកឫស្សីចម្ងាយពីទូកប្រហែល៣០ម៉ែត្រ។

    ប្រពន្ធជនរងគ្រោះបានបញ្ជាក់ទៀតថា ប្ដីរបស់គាត់ធ្លាប់មានជម្ងឺប្រកាច់ តេតាណុសទៀតផង។

    ក្រោយពីធ្វើការត្រួតពិនិត្យលើសាកសពរួច សពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព៕


adverise with khmeread

មតិយោបល់