Kelly Cheung អតីតបវរកញ្ញាចិននិងលោក Tsui Shaopin កូនប្រុសរបស់តារាស្រី Gigi Wong ត្រូវគេអះអាងថា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា បន្ទាប់ពីសហការសម្តែងបានរយៈពេលពីរបីឆ្នាំមក។
គេធ្លាប់ឃើញលោក Tsui Shaopin ធ្វើដំណើរទៅផ្ទះរបស់ Kelly តែម្នាក់ឯង បន្ទាប់ពីបង្ហាញមុខនៅកម្មវិធីមួយ។ ទោះបីជាយ៉ាងណា Shaopin បដិសេធថា មិនមែនជាលោកទេ ប៉ុន្តែ Kelly សារភាពថា គាត់ពិតជាបានទៅផ្ទះនាងមែនពីមុន។
តាមធម្មតា Kelly ស្លៀកពាក់បែបសុភាពរាបសា ប៉ុន្តែនៅពេលនេះនាងបានចែករំលែករូបភាពថ្មីឃើញស្លៀកពាក់ឈុតប៊ីគីនីពណ៌ផ្ទៃមេឃ។ រូបភាពទាំងនេះពិតជាគួរឲ្យទាក់ទាញមែន ហើយធ្វើឲ្យអ្នកនិយមអ៊ីនធើណិតស្ទើរតែឈាមច្រមុះ៕
