adverise with khmeread 7

តុលាការខេត្តកណ្តាលសម្រេចដោះលែងបុរស៤នាក់លេងល្បែងជល់មាន់

    កណ្តាល ៖ កាលពី​រសៀល​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០១៥ ជនសង្ស័យ​៤​នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក អ៊ី សុវណ្ណ ធ្វើការ​ដោះលែង បន្ទាប់ពី​ធ្វើការ​សាកសួរ​អស់​រយ​:​ពេល​ជិត​១២​ម៉ោង និង​បើក​ការស៊ើបអង្កេត​រក​អ្នកផ្តល់​ទីតាំង ដែល​ប្រព្រឹត្តឡើង​នៅ​ចំណុច​ដី​ក្នុងព្រៃ​ភូមិ​ព្រៃទទឹង ឃុំ​ទួល​ព្រេជ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​ការសម្រេច​ដោះលែង​ជនសង្ស័យ​ខាងលើនេះ​លោក​ចៅក្រម​សំអាង​លើ​ច្បាប់​ស្តីពី​ការបង្ក្រាប​ល្បែង​ស៊ីសង​ត្រង់​មាត្រា​៤​។​
    លោក លឹម សុគ​ន្ថា​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល​បាន​ថ្លែងថា ច្បាប់​ស្ដីពី​បង្ក្រាប​ល្បែងស៊ីសង តាម​មាត្រា​០៤​ផ្ដន្ទាទោស​អ្នកលេង​ល្បែង ពិន័យ​ជា​ប្រាក់ ១​ម៉ឺន​ទៅ​៥​ម៉ឺន​រៀល ឬ ដាក់គុក ៦ ថ្ងៃ​ទៅ ០១ ខែ​នេះ​ជា​នីតិវិធី​មិនអាច​ឃុំខ្លួន​បានទេ​ហើយ​យើង​និង​ធ្វើការ​ស៊ើបអង្កេត​រក​អ្នកផ្ដល់​ទីតាំង ។​
    ជនសង្ស័យ​ទាំង​៤​នាក់ ដែល​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​លោក​អ៊ី​សុវណ្ណ​ធ្វើការ​អប់រំ​និង​សម្រេច​ដោះលែង​នោះ​ទី​១-​ឈ្មោះ​ត្រេ​ន ចំរើន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ទី​២-​ឈ្មោះ​គឹម ធៀង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ម៉ូតូ រស់នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី​ខ​ណ្ឌ័​សែន​សុខ រាជធានី​ភ្នំពេញ ទី​៣-​ឈ្មោះ​ទូច សាន្ត ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លេងភ្លេង​ការ រស់នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ទី​៤-​ឈ្មោះ​វ៉ាន សុខ​លៀង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ នៅ​ភូមិ​ត្រពាំង​ក្រសាំង​ឃុំ​ក្សេមក្សាន្ត​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ ។​
    គួរ​រំលឹក​ផង​ថា នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទួល​ព្រេជ ប៉ុស្តិ៍​សំរោង​លើ ចុះ បាន​បង្ក្រាប​អ្នក​ប្រជល់មាន់​បាន​ជនសង្ស័យ​៤​នាក់​និង​រឹបអូស​វត្ថុតាង​មាន​មាន់​ជល់​៤​ក្បាល -​ជញ្ជីង​ថ្លឹង​មាន់​១-​ធុង​ស្ពេ​ត​ត្រូ​ពណ៌​ស ២-​ម៉ូតូ​៤​គ្រឿង គុប​មូល​២​គ្រឿង សង់​កូរ៉េ​១​គ្រឿង​សេ​១២៥ ១​គ្រឿង អង្រុត​ក្រុងមាន់​៣ឆ្នាំង​សម្រាប់​ឲ្យ​ទឹក​មាន់​១​និង​វត្ថុតាង​មួយចំនួនទៀត ៕​

adverise with khmeread

មតិយោបល់