adverise with khmeread Jun ji

តារាល្បីកូរ៉េ Jun Ji Hyun និង Lee Min Ho បង្ហាញមុខរួមគ្នាក្នុងភាពយន្តភាគថ្មី

          សកម្មភាព​ថតភាព​យន្ត​ថ្មី​របស់​តារា​ភាព​យន្ត​ល្បី​ Jun Ji Hyun និង Lee Min Ho បាន​ចាប់ផ្តើម​ហើយ។

          តារាកូរ៉េទាំងពី​រនេះ​គឺជា​តួឯក​ប្រុស​ស្រី​ក្នុងរឿង “Legend of the Blue Sea” របស់ទូរទស្សន៍ SBS ដែល​និពន្ធដោយ​លោក Park Ji Eun និង​ដឹកនាំ​ដោយ​លោក Jin Hyuk ។ ការថតភាពយន្តនេះ​បាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃទី​១៩​ខែសីហា។

          ភាពយន្តនេះក៏មានការចូល​រួមសម្តែងពីតារា​ល្បីៗ​ជា​ច្រើន​ទៀតដូចជា​ Moon So Ri   Lee Hee Joon  Shin Hye Sun  Shin Won Ho  Lee Ji Hoon និង Park Hae Soo ។

          បន្ទាប់ពីបញ្ចប់ការថតនៅ​ Chungbuk តារាភាពយន្ត​រូបនេះ​នឹង​ធ្វើដំណើរ​ទៅប្រទេស​ Palau និង​អេស្ប៉ាញ​នៅ​ខែកញ្ញា។

          បុគ្គលិក​ផលិត​ភាពយន្ត​បាននិយាយថា “​ថ្ងៃនេះគឺជា​ការចាប់ផ្តើម​សម្តែង​ជា​ដៃគូ​រវាង​តារា​សម្តែង​ពោរពេញដោយទេពកោសល្យ​ពីរ​ដួងគឺតារាស្រី Jun Ji Hyun និងតារាភាពយន្ត Lee Min Ho។ សូមរង់ចាំទស្សនា​ទាំងអស់គ្នា”។

          រឿង “Legend of the Blue Sea” គ្រោងនឹងចាប់ផ្តើម​ចាក់ផ្សាយ​នៅ​ពេល​ណាមួយ​ក្នុងខែវិច្ឆិកា​ បន្ទាប់ពីរឿង “Incarnation of Envy” ៕

adverise with khmeread
ប្រភព៖ Soompi

អ្នកនឹងចូលចិត្ត

មតិយោបល់