adverise with khmeread 14037656 278583419189445 90276923 o

ឃាត់ខ្លួនជនសង្ស័យ២នាក់ដូរប្រាក់ដុល្លារក្លែងក្លាយ

    កោះកុង ៖ មានករណីបង្រ្កាបលុយដុល្លារអាមេរិកក្លែងក្លាយនៅចណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅវេលាម៉ោង ៧ ព្រឹក។ 

    ប៉ូលិសបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនបានឈ្មោះ៖ ទី១-ឈ្មោះ ប៉េង ហ៊ត់ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរមានទីលំនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២-ឈ្មោះ ប៊ុន ឃីម ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរទីលំនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ 

    ប៉ូលិសបន្តថាជនទាំងពីរនាក់នេះបានយកលុយដុល្លារអាមេរិកក្លែងក្លាយ ចំនួន ២០០០ ដុល្លារ មកប្តូរយកលុយថៃបាន ចំនួន៦៧០០០បាត ពីឈ្មោះ ស ចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំ ជាតិខ្មែរទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ 

    បន្ទាប់ពីទទួលបានព័ត៌មានខាងលើកងកម្លាំងបានចុះស្រាវជ្រាវឈានទៅឃាត់ខ្លួនជនទាំងពីរនាក់កំពុងកសាងសំណុំរឿងទៅតាមនិតិវិធី។

    វត្ថុតាង ដកហូតបានរួមមានក្រដាស់ប្រាក់ដុល្លារក្លែងក្លាយចំនួន២០០០ដុល្លារ រថយន្តម៉ាកកាមេរី០១គ្រឿង ពណ៌ខ្មៅ និងស្លាកលេខរថយន្ត០២កំពុងស្រាវជ្រាវបន្ត៕


 

adverise with khmeread

មតិយោបល់