ចាប់ម្នាក់ រួចម្នាក់ ពីបទ ឆ្កឹះសោទ្វារបន្ទប់ផ្ទះជួលយកទ្រព្យសម្បត្តិ

    ភ្នំពេញ ៖ មានករណីឆ្កឹះសោទ្វារបន្ទប់ផ្ទះជួលយកទ្រព្យសម្បត្តិនៅចំណុច ក្នុងបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ ទ្រា៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី១៩ សីហា ២០១៦ វេលាម៉ោង០១ និង៣០នាទីរំលងអាធ្រាត្រ។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ រស់ រីម ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិទ្រា៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាត ភារិទ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើតុ.ទូរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ មានជ័យ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទលួច ឆ្កឹះសោទ្វារបន្ទប់ផ្ទះជួលយកទ្រព្យសម្បត្តិ។

    ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ដំ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ និង ទីលំនៅមិនពិតប្រាកដ បានរត់គេចខ្លួនបាត់ ដោយយកកូនជ្រូកធ្វើពីដីចំនួន០១ខាងក្នុងមានដាក់លុយចំនួន ៤៥០០០០​ រៀល របស់ជនរងគ្រោះឈ្មោះ រស់ រីម ទៅជាមួយផង។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងទៅតាមនីតិវិធី រីឯបក្ខពួកម្នាក់ទៀតប៉ូលិសកំពុងស្រាវជ្រាវយកមកផ្ដន្ទាទោសតាមច្បាប់៕

adverise with khmeread